​កម្ពុជា​ អាច​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​បាន​ចំពោះ​ការ​ចំណាយ​នានា​សម្រាប់​ការ​បោះឆ្នោត​

Cambodia News

ភ្នំពេញ​៖ កាល​ពីថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៏​ព័ត៌​មាន ​​ថា ក្រុម​អ្នក​សង្កេត​ការណ៏​អន្តជាតិ និង ជំនួយ ត្រូវ​បាន​គេ​បញ្ជូន​ច្រើន​តែ​ទៅ​កា​ន់​​​ប្រទេស​ ដែល​ទើប​មាន​ការបោះឆ្នោត​ថ្មីថ្មោង​ប៉ុណ្ណោះ សម្រាប់​កម្ពុជា​ត្រូវ​បាន​គេ​ជឿ​ថា មាន​ភាព​រឹងមាំហើយ ចំណែក​រដ្ឋាភិបាល​ក៏​​ទទួល​ខុស​ត្រូវ បាន​​ខាង​ថវិការ​លើ​បញ្ហា​នេះ​ដែរ ។

ការ​បោះ​ឆ្នោត​ជាតិ​របស់​កម្ពុជា​លើក​នេះ ពុំ​មាន​ជំនួយ​គគ្រឹកគ្រេង​ដូច​​មុនៗ​ទៀត​ទេ ចំណែក​​ក្រុម​អ្នក​សង្កេតការណ៏​អន្តរជាតិ ក៏​មាន​ចំនួន​តិចតួចដែរ​ ។ ប៉ុន្តែ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​យល់​ឃើញ​ថា ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រឹងមាំ​របស់​ស្ថាប័ន​នេះ​ ​និង​រដ្ឋាភិបាល​កម្ពុជា ដែល​ទទួល​ខុស​ត្រូវ​បាន ​ខ្លួន​ឯង​ចំពោះ​ការ​ចំណាយ​នានា​សម្រាប់​ការ​បោះឆ្នោត ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក លើ​បរទេស ។

យោង​តាម​ររបាយការណ៏​របស់ គ.ជ.ប ​កាល​ពីថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ​ បាន​ឲ្យ​ដឹង​ថា ជំនួយ​ពី​បរទេស​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ​មាន​តែ​ឧបករណ៏​ កុំព្យូទ័រ តែ​ប៉ុណ្ណោះ ដែល​ឧត្ថម្ភ​ដោយ​រដ្ឋា​ភិ​បា​ល​កូរ៉េខាងត្បូង​តម្លៃ ២៦០០០ដុល្លារ រី​ឯ អ្នក​សង្កេត​ការណ៏​អន្តរជាតិ មាន​តែ ១៨នាក់ ខណៈ​​ដែល​ការ​បោះឆ្នោត​ជាតិ​ដូចគ្នា​នេះ កាល​ពី​ឆ្នាំ២០០៨ មាន​រហូត​ដល់​ ៥៩២​នា​ក់​នោះ​ ៕

ការ បោះ ឆ្នោត កាល ពី ពេល កន្លង ទៅ ។
ការ បោះ ឆ្នោត កាល ពី ពេល កន្លង ទៅ ។

Related Articles

Back to top button
Close
Close