វិញ្ញាសា​ប្រឡង​បាក់​ឌុប ឆ្នាំនេះ មាន ៧ មុខវិជ្ជា និង​រយៈពេល​ប្រឡង​ត្រឹមតែ ២ ថ្ងៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៩ សីហា ២០១៥) ៖ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ផ្សព្វផ្សាយ​នូវ​តារាង​ប្រព្រឹត្តទៅ​នៃ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ឬ​ការប្រឡង​បាក់​ឌុប សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម សម័យ​ប្រឡង នា​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៥។

​ក្នុងនោះ សម្រាប់​ថ្នាក់​និ​មួយៗ គឺមាន ៧ វិញ្ញាសា​ រួមមាន​៖ នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០១៥ ពេលព្រឹក ចាប់ពី​ម៉ោង ៧ និង ៣០ នាទី ដល់​ម៉ោង ៩៖ គីមីវិទ្យា​។ ចំណែក​ម៉ោង ៩ និង ៣០ នាទី ដល់​ម៉ោង ១១៖ ជីវវិទ្យា​។ ពេល​រសៀល ម៉ោង ១៤ ដល់​ម៉ោង ១៥៖ ប្រវត្តិវិទ្យា និង​ម៉ោង ១៥ និង ៣០ នាទី ដល់​ម៉ោង ១៦ និង ៣០ នាទី​៖ ភាសាបរទេស​។ នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០១៥ ពេលព្រឹក ម៉ោង ៧ និង ៣០ នាទី ដល់​ម៉ោង ៩៖ អក្សរសាស្ត្រ​ខ្មែរ និង​ម៉ោង ៩ និង ៣០ នាទី ដល់​ម៉ោង ១១៖ រូបវិទ្យា​។ ពេល​រសៀល ម៉ោង ១៤ ដល់​ម៉ោង ១៦ និង ៣០ នាទី​៖ គណិតវិទ្យា​។​

តារាង​វិញ្ញាសា​ដដែល បង្ហាញថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួមមាន​វិញ្ញាសា ៧ មុខ ដូចគ្នា គឺ​នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែសីហា ឆ្នាំ​២០១៥ ពេលព្រឹក ម៉ោង ៧ និង ៣០ នាទី ដល់​ម៉ោង ៩៖ ភូមិវិទ្យា និង​ម៉ោង ៩ និង ៣០ នាទី ដល់​ម៉ោង ១១៖ ប្រវត្តិវិទ្យា​។ ពេល​រសៀល ម៉ោង ១៤ ដល់​ម៉ោង ១៥៖ ជីវវិទ្យា និង​ម៉ោង ១៥ និង ៣០ នាទី ដល់​ម៉ោង ១៦ និង ៣០ នាទី​៖ ភាសាបរទេស​។ ចំណែក​ថ្ងៃ​អង្គារ ទី​២៥ ខែសីហា ឆ្នាំ​២០១៥ ពេលព្រឹក ម៉ោង ៧ និង ៣០ នាទី ដល់​ម៉ោង ៩ ព្រឹក​៖ គណិតវិទ្យា ចំណែក​ម៉ោង ៩ និង ៣០ នាទី ដល់​ម៉ោង ១១ ព្រឹក​៖ សីលធម៌​-​ពលរដ្ឋ​វិជ្ជា​។ ពេល​រសៀល ម៉ោង ១៤ ដល់​ម៉ោង ១៦ និង ៣០ នាទី​៖ អក្សរសាស្ត្រ​ខ្មែរ​។​

ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏បាន​ផ្សព្វផ្សាយ​ផងដែរថា ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ប្រលង​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​បេក្ខជន​សរុប ៨៨.៤៨៨ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៥០ មណ្ឌល នៅ​ទូទាំងប្រទេស​។ មណ្ឌល​ប្រឡង​ទាំងនោះ ត្រូវ​បានរៀបចំ​ប្រមូលផ្តុំ​នៅ​ទីប្រជុំជន ក្នុង​ទី​រួម​ខេត្ត​រាជធានី​៕

22

 

Related Articles

Back to top button
Close
Close