ចៅ​ក្រម​តុលាការ​ ICJ​ ស្នើ​ឲ្យ​ថៃ ​និង​កម្ពុជា​ ចង្អុល​បង្ហាញ​ពី​ តំប​ន់​ជំលោះ​

Cambodia News

ហូលឡង់៖ ​មកដល់ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៣នេះ ស្ថិតនៅក្នុង សវនា​ការ​បន្តនៃ តុលាការ យុត្តិធម៌អន្តរជាតិ នាទីក្រុងឡេអេ ក្រុមចៅក្រមបាន ស្នើ​ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ​ធ្វើការកំណត់ ទៅ លើតំបន់ មានជំលោះ ក្បែរប្រាសាទព្រះវិហារ ដោយផ្អែកទៅ លើផែនទី ឬក៏​ក្រាហ្វិកយកមក បង្ហាញនៅតុលាការ ដោយផ្ទាល់ ។

សវនាការបន្តនៃ តុលាការ យុត្តិធម៌អន្តរជាតិ នាទីក្រុងឡេអេ ប្រទេសហូលឡង់ ។
សវនាការបន្តនៃ តុលាការ យុត្តិធម៌អន្តរជាតិ នាទីក្រុងឡេអេ ប្រទេសហូលឡង់ ។

តុលាការបានតម្រូវឲ្យមានការឆ្លើយតបនៅក្នុងសំណុំ បែប​បទសរសេរឡើង ដោយដៃ ដែលបាន សរសេររវាងភាគី ទាំង​ពីរនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ហើយភាគីទាំងពីរ ត្រូវ​បាន​ប្រមូល ចម្លើយទាំងនោះពីតុលាការ ដើម្បីយក មក​បង្ហាញ​ រៀងៗខ្លួននៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣។

អ្នកសង្កេតការណ៍មួយចំនួន បានឲ្យដឹងថា សំណួរ​របស់​ចៅ​ក្រមនេះ បានបង្ហាញ សញ្ញាថា តុលា​ការនេះ គឺមាន ឆន្ទៈ​ដើម្បី​ដោះស្រាយបញ្ហា នៃតំបន់ជុំវិញប្រាសាទ ព្រះវិហារ ក៏​ដូច​ជាបង្ហាញ ឲ្យ​ឃើញពីការយល់ព្រម ក្នុងការ ទទួល​បើក​សវនា​ការ លើសំណុំរឿងជំលោះ នៃ​ប្រទេស​ទាំង​ពីរ​នេះ ដែល​ស្មើសុំឲ្យមានការ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ពី​សំណាក់ប្រទេសកម្ពុជា៕

Related Articles

Back to top button
Close
Close