ស្លាប់ ២នាក់ របួសធ្ងន់ស្រាល ៦នាក់ ដោយគ្រោះថ្នាក់ចរាចរ នាថ្ងៃទី២៦ មីនា
Cambodia News
ភ្នំពេញ ៖ យោងតាមព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ មានគ្រោះថ្នាក់ចរាចរកើតឡើងនៅទូទាំងប្រទេស៥លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ (ប្រុស) របួសធ្ងន់៣នាក់ (ប្រុស) និងរបួសស្រាល ៣នាក់(ប្រុស)។ នៅក្នុងគ្រោះថ្នាក់ចរាចរទាំង៥លើក បានបង្កឲ្យខូចខាតយានយន្តសរុប៩គ្រឿង ក្នុងនោះម៉ូតូ៥គ្រឿង និង រថយន្តធុនតូច៤គ្រឿង។
របាយការណ៍ ដដែលប្រាប់បន្តថា មូលហេតុដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរកើតឡើង គឺបណ្តាលមកពីមិនគោរពសិទ្ធិ ១លើក មិនប្រកាន់ស្តាំ ១លើក ប្រជែង គ្រោះថ្នាក់ ១លើក ស្រវឹង ១លើក បត់គ្រោះថ្នាក់ ១លើក ក្នុងនោះគ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ៤ នាក់ (យប់ ០៣ នាក់)។
ប្រភពព័ត៌មាន ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ទៀតថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ រថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព មានចំនួន ១២៣គ្រឿង គឺ រថយន្តទេសចរណ៍ ១៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៣៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ១២គ្រឿង រថយន្តដឹកទំនិញធុនតូច ៤គ្រឿង និង រថយន្តដឹកទំនិញធុនធំ ៥៥គ្រឿង។
រថយន្តទាំងអស់ខាងលើបានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ១៦គ្រឿងនៅស្នងការដ្ឋាននគរបាល រាជធានី/ខេត្ត ៦០គ្រឿង និង នៅនាយកដ្ឋានសណ្ដាប់ធ្នាប់៤៧គ្រឿង ៕