អ្នកការពារបរិស្ថានអំពាវនាវឲ្យមានការបញ្ឈប់នូវការដាំស្រូវបែបពាណិជ្ជកម្មនៅជុំវិញបឹងទន្លេសាប
អ្នក វិទ្យាសាស្រ្តផ្នែកបរិស្ថានអំពាវនាវឲ្យមានការបញ្ឈប់នូវការដាំ ស្រូវសម្រាប់ការធ្វើពាណិជ្ជកម្មដែលទទួលបាននូវដីសម្បទានយ៉ាង ច្រើនសន្ធឹកសន្ធាប់។ ការអំពាវនាវនេះគឺធ្វើឡើងក្នុងគោលបំណងការពារតំបន់ស្មៅលេចទឹក ដែលពពួកជីវិតសត្វព្រៃពឹងផ្អែកលើដីស្មៅទាំងនោះ។
តំបន់ ស្មៅលិចទឹកនេះស្ថិត នៅជុំវិញបឹងទន្លេសាប និងជាទីជម្រកយ៉ាងសំខាន់សម្រាប់ពពួកសត្វ ស្លាប ត្រី សត្វចតុបាទ ហើយក៏ជាដីកសិកម្មសម្រាប់ប្រជាជនក្នុងតំបន់នោះ។
ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបន្តប្រគល់តំបន់ស្មៅលិចទឹកនេះទៅ ឲ្យក្រុមហ៊ុនធំៗសម្រាប់ការធ្វើស្រែក្នុងបរិមាណច្រើនដែលធ្វើឲ្យ មានការផ្លាស់ប្តូរប្រព័ន្ធបរិស្ថានយ៉ាងខ្លាំងក្លា។
អង្គការ អភិរក្សមួយចំនួនបានធ្វើការសិក្សាលើផលប៉ះពាល់លើតំបន់ស្មៅលិច ទឹកនេះតាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ ហើយបាននិយាយថាប្រមាណជា ពាក់កណ្តាលនៃដីនេះត្រូវបានបាត់បង់ ហើយ ការបំផ្លិចបំផ្លាញនៅតែបន្ត។
លោកបណ្ឌិត Charlotte Packman ពីសាលា វិទ្យាសាស្ត្របរិស្ថាននៅសាកល វិទ្យាល័យ East Anglia របស់ប្រទេសអង់គ្លេស បានដឹកនាំការស្រាវជ្រាវនេះ ដោយមានការសហការជាមួយ អង្គការការពារបរិស្ថានមួយចំនួន៕ (Radio Australia)