នី មុន្នីនាថ ឆេះដុំរឿងព័ត៌មានភ្ជាប់ពាក្យ
Cambodia News
ភ្នំពេញ៖ តារាសម្តែងខ្មៅស្រអែម នាង នី មុន្នីនាថ បានចេញមកបដិសេធយ៉ាងតឹងសសៃកជុំវិញព័ត៌មានដែលបានចុះផ្សាយថា នាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលអ្នកសិល្បះជើងចាស់។
នាងហាក់ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងចំពោះព័ត៌មានមួយនេះ ដែលនាងបានចាត់ទុកថា បញ្ហានេះជាការមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់នាងយ៉ាងធ្ងន់ធ្ងរទាំងជីវិតឯកជន និងសិល្បះ ខណះពេលដែលនាងមិនទាំងបានដឹងខ្លួនផងថានាងបានភ្ជាប់ពាក្យជាមួយណានោះ។
ការចេញមកបដិសេធយ៉ាងញ័រមាត់របស់តារាសម្តែងដែលពូកែខាងបង្ហូរទឹកភ្នែករូបនេះកើតឡើង បន្ទាប់មានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយដោយយោងទៅលើប្រភពមួយដែលបានបង្ហើបថា រូបនាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលជាអ្នកសិល្បះជើងចាស់។
ការចុះផ្សាយនោះក៍បានបញ្ជាក់ពីឈ្មោះបុរសដែលបានភ្ជាប់ពាក្យជាមួយនាង នី មុន្នីនាថ ផងដែរ ដែលចំណុចមួយនេះធ្វើឲ្យទាំងម្តាយនិងរូបនាងផ្ទាល់បានចេញមកប្រកែកយ៉ាងដាច់អហឹង្កាចំពោះព័ត៌មានមួយនេះ ដោយចាត់ទុកថា ជាការមូលបង្កាច់ និងខូចកេរ្តិ៍នាងយ៉ាងធ្ងន់ធ្ងរ។
ម្តាយរបស់នីមុន្នីនាថ បានអះអាង ថា កូនស្រីរបស់អ្នកស្រីមិនបានភ្ជាប់ពាក្យជាមួយបុរសណាម្នាក់ដូចការចុះផ្សាយនោះទេ ។អ្នកស្រីបន្តថា ការចុះផ្សាយនោះមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកូនស្រីរបស់អ្នកស្រី ខណះពេលដែលនៅចំពោះមុខកូនរបស់អ្នកស្រីនៅមិនទាន់ជំពាក់វ័កវិនជាមួយបុរសណាម្នាក់ឡើយ។ អ្នកស្រីបញ្ជាក់ថា ការចុះផ្សាយនោះអ្នកស្រីមិនដឹងថា គេបានប្រភពមកពីណាឡើយ នៅក្នុងពេលដែលអ្នកស្រីនិងកូនមិនទាំងបានដឹងរឿងនេះផងនោះ ។
បញ្ហាមួយនេះមិនត្រឹមតែធ្វើឲ្យខូចឈ្មោះកូនអ្នកស្រីប៉ុណ្ណោះតែ ថែមទាំងអាចមានគ្រោះថ្នាក់ដល់កូនអ្នកស្រីថែមទៀតផង នៅពេលដែលការចុះផ្សាយនោះបានបញ្ជាក់ពីឈ្មោះបុរសដែលបានភ្ជាប់ពាក្យជាមួយកូនអ្នកស្រីដែរនោះ។
អ្នកស្រីនិយាយថា “ គេចុះផ្សាយថា នីមុន្នីនាថភ្ជាប់ពាក្យ ហើយថែមទាំងបញ្ជាក់ពីឈ្មោះបុរសនោះទៀត ចុះបើបុរសនោះគេដឹង ហើយមានប្រពន្ធកូនរួចហើយ មិនប្រពន្ធកូនគេមករករឿងកូនរបស់ខ្ញុំ ទាំងកូនខ្ញុំមិនរឿងអីផងនោះ។ការចុះផ្សាយនោះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកូនស្រីខ្ញុំ នៅក្នុងពេលដែលនាងនៅមិនទាន់គិតរឿងមានប្តីនាពេលនេះផង ហេតុអីសុខៗនាងត្រូវភ្ជាប់ពាក្យ ហើយភ្ជាប់ពាក្យជាមួយណាគេ? ទាំងនេះគ្រាន់តែពាក្យចចាមអារាមប៉ុណ្ណោះ វាមិនមែនជាការពិតឡើយ។
ទោះជាយ៉ាងណាអ្នកស្រីទទួលស្គាល់ថា កូនរបស់អ្នកស្រីពិតជាមានគេតាមស្រឡាញ់ច្រើន តែកូនអ្នកស្រីនៅមិន ទាន់គិតគូពីរឿងនេះនៅឡើយទេ ព្រោះនាងចង់ប្រឡូកក្នុងវិស័យសិល្បះឲ្យបានយូរបន្តិចសិន មុនពេលគិតរឿងមានស្វាមី។អ្នកស្រីបញ្ជាក់ថា កូនអ្នកស្រីអាចនឹងគិតរឿងមានគូស្រករនៅក្នុងរយះពេល៣ទៅ៤ឆ្នាំខាងមុខ ព្រោះបច្ចុប្បន្នការងារសិល្បះរបស់នាងកំពុងតែមានភាពរលូនទៅមុខស្ទើដកឃ្លាមិនរួចនោះ។
អ្នកស្រីបញ្ជាក់បន្ថែមថា នីមុន្នីនាថ នៅតែមានភាពស្អាតស្អំ ដោយមិនទាន់ជាប់ពាក់ព័ន្ធជាមួយបុរសណាមួយនៅឡើយទេ ព្រោះបច្ចុប្បន្នក្រៅពីមាមាញឹក និងយកចិត្តទុកដាក់ក្នុងអាជីពសិល្បះនោះនាងមិនសូវជាបានយករឿងអ្វីគិតក្រៅពីបញ្ហាមួយនេះឡើយ។ម្យ៉ាងទៀត នី មុន្នីនាថ ហាក់នៅក្មេងវ័យនៅឡើយ ហេតុនេះបញ្ហាអនាគតចាំគិតនៅពេលក្រោយ ដើម្បីផ្តល់ឱកាសទទួលយកការងារក្នុងអាជីពសិល្បះឲ្យបានក្រាស់ក្រែលជាងនេះបន្តិច មុនពេលសម្រេចចិត្តទទួលយកផ្កាស្លា៕ ស.រ