មន្ត្រី យោ​ធា​ម្នា​ក់​បើក​រ​ថយន្តបុ​ក​ប​ង្គោល​ស្លាក​យី​ហោក្រ​ឡាប់​បោក​ក្បាល​បាក់​ក​ស្លាប់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២១​និង ២០ នាទី​យប់​ថ្ងៃទី ១០ ​ខែ​មិនា​ មន្ត្រី​យោធា​ស​ក្កិ ៣ ម្នាក់​បើក​រថយន្ត​ក្នុង​ល្បឿន​​​លឿន​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៣ ហើយ​បាន​រេ​ចង្កូត​បុក​រះ​បង្គោល​ស្លាក​យី​ហោ​ភោ​ជនី​ដ្ឋា​ន មួយ​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ មុខ​ភោ​ជនី​ដ្ឋា​ន ហេង ហេង ក្នុង​ភូមិ​ព្រៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​បី​ត្រឡប់ និង​មន្ត្រី​យោធា​បោក​ក្បាល​ទៅ​នឹង​កញ្ជាក់​រថយន្ត​ធ្លាយ​ខួ​រ បាក់​ក​​ស្លាប់ភ្លាម់​នៅ​នឹង​កន្លែង​កើត​ហេតុ​។​​

មន្ត្រី​យោធា​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​មានឈ្មោះ ឆ​ម សិទ្ធិ​ស័ក្ក អនុសេនីយ៍ឯក បម្រើការ​នៅ​កង​យោធពល​ខេមរភូមិន្ទ ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៤២ ផ្លូវ ៦១ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ បាន​បើក​រថយន្ត​ម៉ាក រេ​ហ្វ័​រ ពណ៌​ខ្មៅ។

មុន​ពេល​កើត​ហេតុ​ មន្ត្រី​យោធា​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង គឺ​ពី​ខេត្ត​កំពត​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដោយ​បាន​បើក​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហាក់បីដូចជា​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​អញ្ចឹង ខណៈ​បើក​ទៅដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅ ខាង​ស្តាំ​ដៃ ជ្រុល​បង្គោល​ស្លាក​យីហោ​ភោ​ជនី​ដ្ឋា​ន ហេង ហេង បណ្ដាល​ឲ្យ​បាក់​រៀប​ស្មើរ​ដី ហើយ​រថយន្ត​បន្ត​បុក​រះ​របស់របរ​មួយ​ចំនួន​ទៀត បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់ និង​មន្ត្រី​ជា​អ្នក​បើក​រថយន្ត​បង្កហេតុ​វិញ​នោះ​បាន​បោក​ក្បាល​ផ្ទប់​ទៅ​ នឹង​កញ្ជាក់​រថយន្ត បាក់​ក​​ស្លាប់​​នៅ​នឹង​ កន្លែង​កើតហេតុ។

ក្រោយពី​កើតហេតុ​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ជាមួយ នគរបាល​ជំនាញ​ចុះ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្កហេតុ​ទៅ​រក្សាទុក​នៅ​ ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ ផ្លូវ​ច្បាប់៕ ហេង នាង​

web002(1)web001(5)

Related Articles

Back to top button
Close
Close