ម៉ាឡេស៊ី​តាម​រក​ចាប់ខ្លួន​ជន​សកម្ម​ប្រយុទ្ធជិត​៣០០នាក់​នៅ​លើ​កោះ Borneo

ម៉ាឡេស៊ី ​ និយាយ​ថា ​ខ្លួនកំពុងតែពង្រីក​​កម្លាំង​តាម​​ចាប់ខ្លួន​ជនសកម្ម ប្រយុទ្ធ​មួយ​​​ក្រុម​ មានគ្នា​​ដល់ទៅ​៣០០នាក់ ដែលបាន​ចូលមក​កោះ​ Borneo របស់​ម៉ាឡេស៊ី កាលពី​ពេល​៣អាទិត្យ​កន្លងទៅនេះ ដោយបាន​ទាមទារ​យកដី​កោះ នេះ​ឲ្យ​ព្រះចៅ​ស៊ុល​តង់​របស់​ពួកគេ។

កាលពី ​ម្សិលមិញនេះ​ម៉ាឡេស៊ី​ បាន​បញ្ជូន​កងទ័ព​និង​យន្តហោះ​ចម្បាំង​ឲ្យទៅ​ទម្លាក់​គ្រាប់​បែក​ដើម្បី​ បណ្ដេញ​ពួក​ជនសកម្មប្រយុទ្ធទាំងនេះ​ចេញពី​កោះ​សាបា។

ក្រុម ​ជនសកម្មប្រយុទ្ធ​បានទាមទារ​យកកោះ​សាបា​ឲ្យ​ស្ដេច​ស៊ុលតង់​​មកពី​ស៊ូលូ​នៃ​ ប្រទេស​ហ៊្វីលីពីន។ រាជវង្សស៊ុលតង់​នេះ​បាន​គ្រប់​​គ្រង​តំបន់នោះ​អស់ពេល​​ជា ច្រើន​​សតវត្សរ៍ មុនពេល​ម៉ាឡេស៊ី​កាន់​កាប់​​តំបន់នេះ។​មកទល់ពេល​នេះ​មាន​មនុស្ស​២៨នាក់​បា​ នស្លាប់​នៅក្នុង​ទំនាស់នេះ។
រដ្ឋមន្រ្ដី ​​ការបរទេស​ហ៊្វីលីពីន​ដែលទើបតែ​ត្រលប់មកពី​ការ​ប្រជុំ​ពិភាក្សា​នៅ​ប្រទេស​ ម៉ាឡេស៊ី​ដើម្បី​បញ្ចប់​ទំនាស់​ដែល​មានរយៈពេល​៣អាទិត្យមកហើយនោះ​ មាន​​ប្រសាសន៍ថា ​ ការចរចា​ដើម្បី​បញ្ចប់​ដោយសន្តិវិធី នូវ​​រឿង​វិបត្តិ​ដណ្ដើម​ដែនដីនេះ កំពុងតែ​ធ្វើ​ឡើងជាបន្តតទៅទៀត។
នៅ​គ្រា​នេះ​ដែរ អង់គ្លេស និង​អាម៉េរិក​បាន​ផ្ដល់​ព័ត៌មាន​ដល់​ពល​រដ្ឋ​ខ្លួន​កុំ​ឲ្យ​ទៅ​តំបន់​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close