និស្សិត​ស្រី​ម្នាក់​​បើករថ​យន្ត​ ហើយ​និយាយ​ទូរស័ព្ទ​ រេ​ចង្កូត ​បុក​របាំង ​ចែក​ទ្រូង​ផ្លូវ​បាក់​​អស់ ៣​ផ្ទាំង

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី០១ ខែមីនា ​និស្សិតស្រីម្នាក់បានបើក រថយន្ដបុករបាំងដែកចែកទ្រូងផ្លូវបាក់ចំនួន៣ផ្ទាំង​ ស្ថិត​នៅ​ខាងលិចមន្ទីរសម្ភពសុខុមាភាព តាម បណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បណ្ដាលឱ្យរថយន្ដក្រឡាប់ កណ្ដាលផ្លូវ ធ្វើឱ្យមាន​ការ​ស្ទះចរាចរណ៍យ៉ាងខ្លាំង​។

និស្សិតស្រី ដែល​បើក​រថយន្ដបុករបាំងដែកចែកទ្រូងផ្លូវខាង​លើ​ ​បើកបរ រថយន្ដម៉ាកវីសូ ពណ៌ទឹកសមុទ្រ ពាក់ស្លាក លេខ ភ្នំពេញ 2T-4134 ក្នុងទិសដៅពីលិច ទៅកើត គោលបំណងទៅរៀន ហើយ​មូលហេតុ ដែលនាំឱ្យ​បុករបាំង ដែកចែកទ្រូងផ្លូវ ខាងលើនេះ ដោយសារតែ រូប​គេ​កំពុង​និយាយទូរស័ព្ទ ហើយបាត់ អារម្មណ៍មួយភាំង ក៏រេចង្កូតតែម្ដងទៅបុករបាំងដែកចែក ទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់ចំនួន៣ផ្ទាំង ហើយរថយន្ដក្រឡាប់ផ្ងាជើងកណ្ដាលផ្លូវ បង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹង ថា នៅពេលរថយន្ដក្រឡាប់នោះគេឃើញ និស្សិតស្រីបានលូនចេញពីរថយន្ដ ប៉ុន្ដែ សំណាងល្អ មិន​បង្ក​ឱ្យ រងរបួស ធ្ងន់ធ្ងរនោះ ឡើយ និស្សិតស្រីរូបនេះមានឈ្មោះ ទួន វួចណា អាយុ ១៧ឆ្នាំ ជាសិស្សសាលា ឯកជនមួយ រស់នៅ ក្នុង​ភូមិ​បុរី​១០០​ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ៕ ហេង នាង​

T-0004T-0002

Related Articles

Back to top button
Close
Close