យុវ​ជន​ម្នាក់​ត្រូវ​សម្ថ​កិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ករណី​ប្រទូស្ដ​កេរខ្មាស​

Cambodia News

ព័ត៌មាន​សន្ថិសុខ

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃ​ទី​២១​ ខែ​មេ​សា​ យុវជន​​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​ទី​១​ចាប់​ ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ ពាក់ព័ន្ធ​ករណី​ប្រទូស្ដ​កេរ​ខ្មាស​​ នៅ​ចំណុច​មាត់ទន្លេ​ ស្ថិត​ក្នុងភូមិ​ព្រែក​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌមានជ័យ​ ។​

​ជនសង្ស័យ​ឈ្មោះ​នេ​ត​ ប្រាក់​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ចំណែក​ស្ដ្រី​រង​គ្រោះ​មានឈ្មោះ​សិន​ សៅ​ អាយុ​៤៦​ឆ្នាំ​ មុខរបរ​រើស​អេ​ត​ចាយ​ ។​ ​

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ ប៉ុស្ដិ៍​ បានឱ្យ​ដឹង​ថា​ ករណី​ចាប់ខ្លួន​ជនសង្ស័យ​ រូប​នេះ​ពាក់ព័ន្ធ​ករណី​ប្រទូស្ដ​កេរ​ខ្មាស​ ត្រូវ​នារី​រង​គ្រោះ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ ក្រោយ​ ពី​ជនសង្ស័យ​បាន​ចូល​ទៅ​ក្នុងផ្ទះ​នារី​រង​គ្រោះ​ទាំង​ព្រឹក​ ហើយ​ចាប់​ឱប​ប្រុង​រំលោភ​ នៅ​គ្រា​ដែល​នារី​រង​គ្រោះ​ស្លៀក​ រ៉ូ​ប​ដេក​យប់​ខ្លី​ត្រឹម​ភ្លៅ​បម្រុង​ចេញពី​ក្នុង​ ផ្ទះ​មក​ងូតទឹក​ទន្លេ​ ។​

​ប្រភព​ព័ត៌មាន​បាន​បន្ដ​ថា​ ពេល​ចាប់​ ឱប​នោះ​ជនសង្ស័យ​បាន​ប្រើ​ពាក្យ​សម្ដី​ គំរាម​ តែ​ត្រូវ​នារី​រង​គ្រោះ​រើបម្រះ​រួច​ ហើយរ​ត់ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ច្បារ​អំពៅ​ ទី​១​ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​ ។​ ​ក្រោយ​ឃាត់ខ្លួន​ ជនសង្ស័យ​ត្រូវ​បាន​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ មាន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ហេង នាង​

ជនសង្ស័យ ដែលត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅទី១ចាប់ ខ្លួនពាក់ព័ន្ធករណីប្រទូស្ដកេរខ្មាស ។
ជនសង្ស័យ ដែលត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅទី១ចាប់ ខ្លួនពាក់ព័ន្ធករណីប្រទូស្ដកេរខ្មាស ។

Related Articles

Back to top button
Close
Close