នាយករដ្ឋមន្រ្តី​អូស្ត្រាលី​បារម្ភ​ពី​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​បក្សប្រឆាំង

លោកស្រី ​ Julia Gillard  នាយករដ្ឋមន្រ្តី​អូស្ត្រាលី​មាន​​ប្រសាសន៍ថា ​លោកស្រី​មានការ​ខ្វាយ​ខ្វល់​​យ៉ាង​ខ្លាំង​ដោយសារ​​បក្សប្រឆាំង​មាន​បំណង​ ពង្រីក​កម្ម​វិធី​ផ្ដល់​ទិដ្ឋាការ​​លេខ​៤៥៧ ដែល​អនុញ្ញាត​ឲ្យ​នាំ​​និយោជិត​​បរទេស​មក​ធ្វើ​ការនៅក្នុង​ប្រទេស​ អូស្រ្តាលី ។

កាលពី​ថ្ងៃ​សៅរ៍ រដ្ឋាភិបាលបាន​ប្រកាស​នូវការ​បង្រ្កាប​ទៅលើ​ការ​ប្រើ​ច្បាប់​ទិដ្ឋា ការ ៤៥៧ ​ខុស​គោល​បំណង​ដោយ​និយាយ​ថា ខ្លួន​មានការ​បារម្ភ​​អំពីការ​​ប្រើ​ល្បិច​​​កេង​យក​ផល​ប្រយោជន៍​លើ​ទិដ្ឋា​ ការនេះ​​ពីសំណាក់​​និយោជក​​ខិល​ខូច។

បក្សប្រឆាំង ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ​ផ្ដល់​នូវ​ភស្តុតាង​អំពី​​ការប្រើ​ល្បិច​ច្បិច យក​ផល​ប្រយោជន៍​លើ​ទិដ្ឋា​​ ៤៥៧​នេះ ដោយ​លើកនូវ​សំណួរ​ថា​តើ​វិធានការ​បង្រ្កាប​លើ​បទ​ល្មើស​ទិដ្ឋាការ​​ពីសំណាក់ ​​រដ្ឋាភិបាល​នេះ ​គឺ​ធ្វើ​ឡើង​ដោយសារ​សម្ពាធពី​សហជីព​ឬក៏​យ៉ាងណា​។

ទោះជា ​យ៉ាងណាក្ដី លោកស្រី​ Julia Gillard  ​និយាយ​ថា ​រដ្ឋាភិបាល លោក ស្រី​កំពុងតែ​​ការពារ​ផល​ប្រយោជន៍​​​​របស់បុគ្គលិក​ អូស្ត្រាលី​​ទាំងឡាយ។

លោក​ ស្រី​ថ្លែងថា លោកស្រី​មានការ​​ខ្វាយ​ខ្វល់ទៅនឹង​​អ្វី​ដែល​បក្សប្រឆាំង​​បាននិយាយថា ​អំពី​ទិដ្ឋាការ​លេខ​៤៥៧​នេះ ណាស់។ បើសិនជា​ទិដ្ឋាការនេះ​ក្លាយ ទៅជា​​ចំណុច​សំខាន់​​នៃ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​បក្ស ប្រឆាំង នៅពេល​ដែល​ពួកគេ​ឡើង​កាន់​អំណាច​នោះ បញ្ហានេះ​នឹង​នាំមកនូវ​កង្វល់យ៉ាង​ធំ​ហើយ​៕ (Radio Australia)

Related Articles

Back to top button
Close
Close