សមត្ថ​កិច្ច​ចាប់​ខ្លួន​ចោរ​កាច់​ក​ម៉ូតូ​បាន​ម្នាក់​

ភ្នំពេញ​៖ ​កាល​ពី​វេលាម៉ោង ប្រមាណ ៥ និង ៤០ នាទីល្ងាចថ្ងៃទី២០ ខែកុម្ភៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បាន​ឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅ​ចំណុច​ផ្ទះ​លេខ ៥៧ ផ្លូវលំ ក្នុង​ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​​មាន​ជ័យ ​​​ ​ពាក់ព័ន្ធ​បន្ទាប់​ពី​បានប្រព្រឹត្តបទល្មើស ជាច្រើនករណី ដូចជាការបាញ់សម្លាប់មនុស្ស ករណីលួច និង​ករណី​ប្លន់​ជា​ដើម​នា​ពេល​កន្លង​ទៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

ប្រតិបត្តិការតាមឡោមព័ទ្ធ និងចាប់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់លោកស្នង ការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងស្នងការរងនគរបាល ជួន ណារិន្ទ ​​។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ លោក អេង សោភា បានមានប្រសាសន៍ថា ជនសង្ស័យរូបនេះ ឈ្មោះ នុយ វុទ្ធី ហៅ បាន វុទ្ធី អាយុជាង ៣០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំ ពេញចេញដីកាតាមចាប់ខ្លួន ៥-៦ដីកា ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម ចោរកម្ម និងប្លន់ប្រដាប់ អាវុធ​ យ៉ាងសាហាវ កាលពីពេលកន្លងទៅនៅក្នុងរាជធានីភ្នំពេញ។

​​ ​ប្រតិបត្តិ​ការណ៍​ខាង​លើ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​សេ​១២៥ ស៊េរី​២០១៣ មួយ​គ្រឿង ពាក់​ស្លាក​សៀមរាប 1L 2133​។ ​លើស​ពី​នេះ​ទៅ​ទៀត​សមត្ថកិច្ច​ដក​បាន​អាវុធ ខ្លី​ម៉ា​ក​ឡុក​ស៊េរី​ទំនើប​មួយ​ដើម​និង​ឧបករណ៍​សម្រាប់​លួច​កាច់ក​ម៉ូតូ​ មួយ​កំភ្លេ​៕  ​ហេង នាង​

art24.1

 

 

 

Related Articles

Back to top button
Close
Close