និស្សិត ​ន័រតុន​ ម្នាក់​ត្រូវ​រថ​យន្ត​បុក​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ២០ ន​ងិ ៤០ នាទី​យប់​ថ្ងៃទី​២០ ខែ​កុម្ភៈ រថយន្ត​​មួយ​គ្រឿង ​បាន​បើក​បុក​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​បញ្ច្រាស​ ទិស​គ្នា នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ ៣៧០ ក្នុង​សង្កាត់​បឹង​កេងកង​ទី ១ ខណ្ឌ​ចំការមន​ បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​បោក​ផ្ទប់​ទៅ​នឹង​រថយន្តមួយ​គ្រឿង​ទៀត​ ចំណែក​រថយន្ត​បង្ក​បើក​រត់​គេច​ខ្លួន​បាត់​​។

មុន​ពេល​កើតហេតុ​នោះ​គឺ​យុវជន​រងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1G 3423 បើកបរ​ដោយ​ឈ្មោះ ប៉ាន់ សុន​រៀន ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ន័​រ តាម​បណ្តោយ​ផ្លូវ​មហា​វី​ថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​ខណៈ​បើក​ដល់​ចំណុច ផ្លូវ​កែង​លេខ​៣៧០ ស្រាប់​តែ​មាន​រថយន្ត​កា​ម​រី​ឆ្លាម​មួយ​គ្រឿង​កំពុង​បោះពួយ​យ៉ាង​លឿន​ បញ្ច្រាស​ទិស​គ្នា​ជាមួយ​ម៉ូតូ ពេលនេះ​ក៏​បណ្ដាល​ឲ្យ​ភាគី​រថយន្ត​កាមរី​ឆ្លាម​រេ​ចង្កូត​បុក​ចំ​ពីមុខ​ ម៉ូតូ​ពេញទំហឹង​តែ​ម្តង ធ្វើ​ឲ្យ​យុវជន​ជា​អ្នក​ជិះ​ម៉ូតូ​បាន​ដួល​បោក ខ្លួន​ទៅ​ផ្ទប់​នឹង​រថយន្ត​ឡង់​គ្រី​ស័​រ​មួយ​គ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ 2L 2325 ដែល​កំពុង​ជិះ​ស្របគ្នា​ជាមួយ​ម៉ូតូ បណ្ដាល​ឲ្យ​យុវជន​រូប​នេះ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ ។

ដោយសារតែ​រថយន្ត​បង្កហេតុ​រត់​គេច​ខ្លួន​បាត់​នោះ​ហើយ​រថយន្ត​ឡង់​គ្រី​ស័​ រ​មិន​ទាមទារ​សំណង​ពី​ជនរងគ្រោះ​នោះទេ​ ចំណែក​អ្នក​ត្រូវរបួស​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ៕ ​ហេង នាង

art7.1art7.5

 

Related Articles

Back to top button
Close
Close