បុរសពីរនាក់របួសធ្ងន់ដោយសាររថយន្តបុក
ភ្នំពេញ៖ កាលពីវេលាម៉ោង ២៣និង ១០ នាទីយប់ថ្ងៃទី ១៩ ខែកុម្ភៈ រថយន្តមួយគ្រឿងបើកបុកគ្នា ជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់នៅ ចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន ។
មុនពេលកើ់តហេតុ រថយន្តម៉ាក តូយូតា មួយបាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2N 6547 បើកបរដោយសារបុរស២ នាក់ មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមបណ្ដោយផ្លូវ៤៣២ ទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈពេលដែលរថយន្តមក ដល់ចំណុចកែងផ្លូវលេខ ២៧១ បម្រុងបត់ឆ្វេងទៅទិសដៅខាងត្បូង ស្រាប់តែជ្រុលទៅបុកម៉ូតូជាមួយម៉ូតូ មួយគ្រឿងទៀតម៉ាក វីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AI ៩៣២៩បើកបរដោយបុរសពីរនាក់ទី ១ ឈ្មោះ មាស បូរី អាយុ ១៨ ឆ្នាំ មុខរបរជាងធ្វើភ្លើងស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យនិងទី ២ ឈ្មោះ មិនបានស្គាល់អត្តសញ្ញាណ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបញ្ជូន ទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចចុះវាស់វែងដកហូតយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ហេង នាង