តុលាការសម្រេច ឃុំខ្លួនកូនប្រុសថៅកែ លក់រថយន្ត ចាន់ ម៉ុង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញ ដីកាឃុំខ្លួន កូនប្រុសថៅកែលក់រថយន្តស៊េរីទំនើបៗ ចាន់ ម៉ុង នៅជិតស្តុបទេពផន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទប៉ុនប៉ងមនុស្សឃាត។
លោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជន សង្ស័យ ដែលជាកូនប្រុសថៅកែលក់រថយន្ត ចាន់ ម៉ុង ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារនារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
គួររំលឹកថា កូនប្រុសថៅកែលក់រថយន្តចាន់ ម៉ុង ឈ្មោះ ចាន់ ប៉ផេង អាយុ ជាង ២០ឆ្នាំ បានបើករថយន្តស៊េរីទំ នើបរបស់ខ្លួន ម៉ាកមែកសឺដេសពណ៌ខ្មៅ ដេញបុកនិស្សិតម្នាក់ នៅម្តុំវត្តភ្នំ ដោយសារតែជនរងគ្រោះបើកម៉ូតូ ទុចនិងរថយន្តជនបង្ករូបនេះ។ ការសម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នពីសំណាក់ចៅក្រមសាលាដំបូងរាជ ធានីភ្នំពេញ របស់លោកជីវកេងខាងលើនេះ បានបង្ហាញថា យុត្តិធម៌ពិតជាកើតមានឡើង បើទោះបីជនបង្ករូបនេះ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភក៏ដោយ៕ ហេង នាង