អ៊ែនជី ក្រោយរៀបការផ្អាកចេញមុខក្នុងសិល្បៈ
ភ្នំពេញ ៖ កញ្ញាអ៊ែន ជី បានចូលរោងការសំពះផ្ទឹមហើយជាមួយលោកភីតធ័រ-សុធារ៉ាហេង ជាអ្នករស់នៅអាមេរិក ក្នុងរថ្ឋប៊ូស្តុនកាលពីព្រឹកថ្ងៃទី១៩ ធ្នូ ២០១៣ មង្គលការរបស់កញ្ញាអ៊ែនជី ដែលមានឈ្មោះពិតថា លី ចាន់ដាលីស ដែលបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលម៉ូដែន៥ តាមផ្លូវជាតិលេខ៥ មានអ្នកសិល្បៈចូលរួមដូចជានាងទឹម រដ្ឋា, ទឹម វត្តី, ឃឹម ចរិយា កញ្ញា ស្រីណាក់ លោកអៀង វិឆ័យ អ្នកនាងខាត់ សុឃីម លោកខាត់ ចំរើន លោកខាត់ សម្បត្តិកិត្យា លោកហង្ស សំបើមស័ក្ត ជាដើម។
ស្វាមី អ្នកនាងអ៊ែនជី បានប្រាប់ថា លោកចាប់ចិត្តស្រឡាញ់អ៊ែនជី បីឆ្នាំមកហើយ ដោយសារតែគាត់មានអត្តចរិតល្អ មាននិស្ស័យជាមួយគ្នាច្រើនបំផុតទើបឆ្លងដល់ពេលរៀបការ។ លោកមិនបានហាមភរិយាមិនឱ្យចូលសិល្បៈទេ ពោលគឺពេញចិត្តឱ្យគាត់បម្រើវិស័យនេះជានិច្ច តែគាត់ប្រាប់ថាចង់ឈប់ពីសិល្បៈ ។ ទោះជាយ៉ាងណាលោកមិនទាន់ដឹកដៃភរិយាចេញទៅអាមេរិកភ្លាមៗទេ ព្រោះនៅរត់ការឯកសារខ្លះៗ។
ពិធីជប់លៀ់ងមង្គលការរបស់ពិធី ការិនីប្រចាំ ប៉ុស្តិ៍អាស៊ីអាគ្នេយ៍នេះនឹងប្រារព្ធនៅល្ងាចនេះក្នុងបរិវេណមជ្ឈ មណ្ឌលម៉ូឌែន៥ ដដែល ដោយនាងបានអញ្ជើញភ្ញៀវចំនួន៤០០នាក់ ដោយអ្នកសិល្បៈនាងបានអញ្ជើញចំនួន២០តុ។ ការរៀបការរបស់អ្នកសិល្បៈឆ្នាំនេះមានភាពផុសផុល រីឯមហាជនក៏មានការចាប់អារម្មណ៍ណាស់ដែរ ដែលកន្លងមកមិនសូវឃើញអ្នកសិល្បៈរៀបការនោះទេ ៕ Cambodia News