ចោរ​ ២​នាក់​ស្ទាក់​ប្លន់​បុរស​ ២នាក់​ឪពុក​និង​កូន​

ភ្នំពេញ​ ៖​ កាលពី​វេលា​៣​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ យុវជន​សង្ស័យ​ជា​ចោរប្លន់​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ចាប់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្ដិ៍​ថ្លា​ ម្នាក់​គេចខ្លួន​ ខណៈ​ពួក​គេ​ទាំង​២​នាក់​ស្ទាក់​វាយ​ និង​យក​កាំបិត​ប៉័ង​បំណង​ប្លន់​ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្រុម​ទី​៣​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ ឈ្មោះ​ ហាក់​ សំណាង​ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ត្រ​ញំ​ង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ព្រៃ​ផ្ដៅ​ ឃុំ​ក្រាំង​យ៉ង​ ស្រុក​ពាម​ជរ​ ខេត្ដព្រៃវែង​ និង​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​ឈ្មោះ​ ឌឿ​ន​ ដែន​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្រុក​កំណើត​ជាមួយ​គ្នា​ ។​

​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស្មាស​វី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១​BC​-២១២៦​ ។​ ចំណែក​ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ​ តូច​ ចំរើន​ អាយុ​៤៧​ឆ្នាំ​ មុខរបរ​ បើកបរ​រថយន្ដ​ដឹក​ប្រេង​ភី​ធី​ធី​ និង​កូនប្រសា​ឈ្មោះ​ ឡាយ​ ចិ​ត្រា​ អាយុ​២១​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​អូរ​បែក​ក្អម​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​

​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គាត់​និង​កូនប្រសា​ បាន​ចេញដំណើរ​ពី​ផ្ទះ​ដើម្បី​ទៅ​ធ្វើការ​នៅ​កំ​បូល​ មក​ដល់​កន្លែង​កើតហេតុ​ ជនសង្ស័យ​២​នាក់​ស្ទាក់​វ៉ៃ​ប្រុង​ប្លន់​យក​ម៉ូតូ​ ពេល​នោះ​ក៏​មានការ​ប្រតាយ​ប្រចាប់​ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​ព្យាយាម​រត់​ ប៉ុន្ដែ​ត្រូវ​ឃាត់ខ្លួន​បាន​ម្នាក់​ប្រគល់​សមត្ថកិច្ច​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​ សុខ​ និង​ម្នាក់​ទៀត​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ ៕ ហេង នាង​

photo_2(210)photo_4(91)

Related Articles

Back to top button
Close
Close