នគរ​បាល​អំពាវ​នាវ​ឲ្យ​ប្រ​ជាជ​ន​ជួយ​ថែរ​ក្សា​សណ្តាប់​ធ្នាប់​

ភ្នំពេញ​៖ មន្ត្រី​នគរបាល​ជាតិ​ជាន់ខ្ពស់នៅ​ថ្ងៃ​អាទិត្យនេះ​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួយ​ថែក្សារសណ្តាប់​ធ្លាប់​នៅ​ពេល​អញ្ចើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យព្រះ​បរម​សព​នៃ ​ព្រះបាត ​​​នរោត្តម​ សីហនុ​ ​អតីត​ព្រះ​មហា​​​​ក្សត្រ​​នៃព្រះ​រាជាណាចក្រ​កម្ពុជា​​​។

លោក​ឧត្តមសេនី ឯក ជួន​ សុវណ្ណ​ ​អគ្គស្នង​ការរង​​នគរ​បាល​ជាតិ​ និងជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​។ (រូប​ Cambodia News )
លោក​ឧត្តមសេនី ឯក ជួន​ សុវណ្ណ​ ​អគ្គស្នង​ការរង​​នគរ​បាល​ជាតិ​ និងជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​។ (រូប​ Cambodia News )

លោក​ឧត្តមសេនីឯក សុខ ​វណ្ណ​ អគ្គស្នង​ការរង​នគបាល​​ជាតិ​ និង​ជា​​ស្នង​ការ​នគរបាល​រាជ​ធានី​​ភ្នំ​ពេញ​បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា នៅ​មាន​ឱកាស​តែ​មួយ​ព្រឹក​ទៀត​តែ​ប៉ុណ្ណោះ​ គឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​៤ វេលា​ម៉ោង​៧:០០ ទៅ​៩:00 ព្រឹក ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូលក្នុង​ទី​លាន​ព្រះ​មេរុ ដើម្បី​បួង​សួង​ដល់​ព្រះ​បរម​សព។

លោក​បាន​មាន​ប្រសាសន័​ថា ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​មាន​ប្រជាពលរដ្ឋជាច្រើនកុះករបាន​ប្រជ្រៀត​គ្នាចូល​ក្នុង​ទី​លាន​ព្រះ​មេរុ​​ ដោយ​មើលទៅ​ដូច​ជា​ខ្វះ​សណ្តាប់​ធ្នាប់​។ ​

លោក​បាន​បន្ត​ថា ការ​ប្រជ្រៀត​បែប​នេះ​​​មិន​មែន​ជា​កំហុស​ឆ្គង​របស់​គាត់​ទេ ព្រោះ​នេះ​ក៏​ដោយ​សារតែ​ពួក​គាត់​ចង់​ឃើញ​ និង​ចង់​បន់​ស្រន់​ដល់​ព្រះបរមសព​ នៃ​សម្តេច​ព្រះ​មហាវីរក្សក្រ តែ​ដោយ​ក្នុង​ក្រុម​មនុស្ស​មាន​មនុស្ស​ចាស់​ជរា និង​កុមារជា​ច្រើនផង​ដែរ​នោះ​ អាច​ធ្វើ​ឲ្យ​មាន​ការ​លំ​បាក​ដល់​ពួក​គាត់​។

ដោយ​សារ​បញ្ហានេះ​ហើយ​លោក​ឧត្ត​មសេនី​ផ្កាយ​មាស​៣ ​បាន​អំ​ពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​ជួយ​ថែក្សាសណ្តាប់​ធ្នាប់​ដោយ​ចូល​តាម​សម្រួល​ជៀវសវាង​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយ​យក​ថាហេតុ​។

លោក​ឧត្តម​សេនី​បាន​មាន​ប្រសាសន៍​ថា ​កម្លាំង​នគបាល​ជាង​មួយ​ម៉ឺន​នាក់​បាន​ឈរជើងការ​ពារគ្រាប់​ទី​កន្លែង​នៅ​ក្នុង​បរិវេណ​បុណ្យ។ គួរ​បញ្ជាក់​ផង​ដែរ​ថា សាលា​រាជ​ធានី​ភ្នំពេញ រំ​ពឹង​​ថា និង​មាន​​​ប្រជា​ពល​រដ្ឋ​កម្ពុជា​ង​មួយ​លាន់នាក់​ និង​មិន​ទាន់​គិត​ពី​ភ្ញៀវ​បរទេស​ទេ​ ដែល​អញ្ចើញ​មក​ចូល​រួម​នៅ​ក្នុង​ព្រះ​រាជ​ពិធីបុណ្យ៕

ដោយ៖ ហេង នាង​

 

ប្រជាជន​ នឹង​សិស្សា​នុ​សិស្ស​​​នាំ​គ្នា​ចូល​គោរព​ព្រះ​បរម​សព​។ (រូប​ Cambodia News )
ប្រជាជន​ នឹង​សិស្សា​នុ​សិស្ស​​​នាំ​គ្នា​ចូល​គោរព​ព្រះ​បរម​សព​។ (រូប​ Cambodia News )

Related Articles

Back to top button
Close
Close