យុវ​ជន​ម្នាក់​ត្រូវ​មិត្ដ​ភក្ដិ​វាយ​ប្លន់​យក​ម៉ូតូបា​ន​សម្រេច​

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រលប់​ថ្ងៃ​ទី​៩​ ខែមករា​ យុវជន​ជា​និស្សិត​ម្នាក់​បាន​រង​របួស​ជា​ច្រើន​កន្លែង​​ ខណៈ​ដែល​ជូន​មិត្ដភក្ដិ​មក​ពី​ទារ​លុយ​បងប្អូន​ ហើយ​មិត្ដភក្ដិ​នោះ​បាន​ប្លន់​យក​ម៉ូតូ​តែ​ម្ដង​ ស្ថិត​នៅ​តាម​បណ្តោយផ្លូវភ្នំពេញ​-​ហាណូយ​កែង​ផ្លូវ​បេតុង​ ស្ថិត​ក្នុងភូមិ​សែន​សុខ​ទី​៧​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ ។​

​យុវ​និស្សិត​ដែល​ត្រូវ​មិត្តភក្ដិ​ វាយ​និង​ចាក់​ឱ្យ​រង​របួស​នោះ​មានឈ្មោះ​ ដុន​ ដា​នី​ត​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​១​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​-​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​ ។​ ម៉ូតូ​ដែល​ជនសង្ស័យ​វាយ​ប្លន់​យក​ទៅ​នោះ​ម៉ាក​ស្មាស់​វី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​ 1N-7892​ ។​

ជនសង្ស័យ​ដែល​វាយ​ប្លន់​នោះ​ឈ្មោះ​ អា​ស្កា​យ​ អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ និង​ម្នាក់ទៀត​ឈ្មោះ​ អា​ហ៊ីង​ អាយុ​២០​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ឫស្សី​ សង្កាត់​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​

​តាម​ការ​ឱ្យ​ដឹង​ពី​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​ មុន​ពេល​កើ​តហេតុ​មិត្ដភក្ដិ​ទាំងនោះ​បានសុំឲ្យ​ជន​រង​គ្រោះ​ជូនពួកគេទៅ​ទារ ​លុយបងប្អូន​​ ពេល​ជិះ​ម៉ូតូ​មក​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​បានឱ្យ​ជន​រង​គ្រោះ​ឈប់​ ម៉ូតូ​អង្គុយ​លេង​ តែ​ជន​រង​គ្រោះ​បាន​បបួល​ជនសង្ស័យ​ទាំង​២​ទៅ​ផ្ទះ​ ពេល​នោះ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​វាយជនរងគ្រោះ​ប្លន់​យក​ម៉ូតូរួច​ គេចខ្លួន​បាត់​តែ​ម្ដង​ ។

ក្រោយករណីឃាតកម្មខាងលើ ន​គរបាលខណ្ឌសែនសុខដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការ ម៉ក់ ហុង បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ បានម្នាក់ ។ ​បច្ចុប្បន្នកំពុងចាត់ចែងស៊ើបអង្កេតបន្តស្វែងរកបក្ខពួកជនដៃដល់បន្តទៀត ៕

ដោយ៖ ហេង នាង​

03_2

Related Articles

Back to top button
Close
Close