ក្រុមចោរ ២នាក់ភ្ជង់ប្លន់យកម៉ូតូពីនិស្សិតសាលាច្បាប់បានសម្រេច
ភ្នំពេញ៖ កាលពីវេលាម៉ោង ៨:២០នាទី យប់ថ្ងៃទី២៩ ខែមករា និស្សិតស្រីម្នាក់ត្រូវក្រុមចោរ ចំនួន២នាក់ ធ្វើសកម្មភាពភ្ជង់ យកម៉ូតូម៉ាកស្កុបពី បានសម្រេចស្ថិតនៅតាម ផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈជនរងគ្រោះ ជិះម៉ូតូរបស់ខ្លួន តែម្នាក់ ឯង។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីប្លន់នេះបាន កើតឡើង នៅពេលដែល ជនរងគ្រោះ មិនទាន់ស្គាល់ អត្តសញ្ញាណ ជានិស្សិតនៅ សាលាច្បាប់ កំពុងជិះម៉ូតូ របស់ខ្លួន ម៉ាក់ ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AP-9559 ។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែលេចមុខ ជនសង្ស័យ ចំនួន២នាក់ ដែលជិះម៉ូតូម៉ាកស្កុបពី ពណ៌ ស ដែរនោះ បានមកភ្ជង់ យកម៉ូតូរបស់ជនរងគ្រោះ បាត់ដោយ សុវត្ថិភាព ។
សមត្ថកិច្ចមូលដ្ឋានបាន ឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចបាននាំ ជនរងគ្រោះ មកសាកសួរ។ យ៉ាងណាក៏ដោយ កម្លាំងនគរបាល ខណ្ឌមានជ័យ ក្រោមការបញ្ជា របស់លោកស្នងការ និងស្នងការរងទទួលផែន បាននិងកំពុង ធ្វើការស្រាវជ្រាវ តាមចាប់ជន សង្ស័យទាំងនេះ៕
ដោយ៖ ហេង នាង