មន្រ្ដី​ថៃ​ពាក់​ព័ន្ធ​ក្នុ​ងការ​ជួញ​ដូរ​មនុស្ស​ពី​ភូមា​

នៅ ​ក្នុង​កម្មវិធី​ស៊ើប​អង្កេត​របស់​ទីភ្នាក់​ ងារ​ព័ត៌មាន​ BBC របស់​អង់គ្លេស​បាន​រក​ឃើញ​ថា មន្រ្ដី​​ថៃ​នាពេល​កន្លង​ទៅ​នេះ​បាន​លក់​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ពី​ភូមា​ ទៅ​ឲ្យ​ក្រុម​ជួញ​ដូរ​មនុស្ស។

កាល​ពី​៣​សប្ដាហ៍​មុន​នេះ មាន​ការ​ជួញដូរ​​បុរស​​ ស្រ្តី​និងកុមារចំនួន ៧៣នាក់​ក្នុង​ទឹក​​ប្រាក់​ចំនួន​៥ម៉ឺន​ដុល្លារ​ ។

នៅ ​ក្នុង​ករណី​មួយ ​ដោយ​ឡែក កង​នាវា​ថៃបានស្ទាក់​ចាប់​បុរសម្នាក់​កំពុងជិះ​កាណូត​ ហើយ​បន្ទាប់​មកបានលក់​បុរស​នោះ​ទៅ​ឲ្យ​អ្នក​ជួញ​ដូរ​មនុស្ស​នៅ​លើ​ដី​គោក។

បុរស ​នេះ​បាន​ជាប់​គុក​អស់​ពេល​១ខែ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក៏​​បាន​​រង​ការ​វាយ​ដំ​រហូត​ទាល់​តែ​បុរស​នេះ​អាច​រក​ ប្រាក់​មក​រំដោះ​ខ្លួន​បាន។

សម្រាប់​អាជ្ញាធរ​ថៃ​ ការ​ត្រូវ​គំនិត​គ្នា​ជា​មួយ​នឹង​ពួក​ជួញ​ដូរ​មនុស្ស​ គឺ​ជា​វិធី​មួយ​ដែល​អាច​រក​ប្រាក់​បាន​ច្រើន​ពី​ស្ថាន​ភាព​បែប​នេះ​ដែល​ពួក​ គេ​អាច​ឆក់​យក​ឱកាស​បាន។

ពីរ​បី​ខែ​មុន​នេះ ពលរដ្ឋ​ Rohingya ពី​ប្រទេស​ភូមា​រាប់​ពាន់​នាក់​ដែល​កាន់​សាសនា​អ៊ិស្លាម បាន​រត់​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​តាម​ផ្លូវ​ទឹក ដើម្បី​រត់​គេច​ចេញ​ពី​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ទី​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close