យុទ្ធនាការរំដោះចំណាប់ខ្មាំងបិទបញ្ចប់ក្នុងថ្លុកឈាម
ចប់ហើយ យុទ្ធនាការប្រឆាំងនឹងភេរវជននៅរោងចក្រប្រេងនិងឧស្ម័ន In Amenas !មានស្លាប់ច្រើនណាស់ ! កងកុម្មង់ដូពិសេសអាល់ហ្សេរី បានបើកយុទ្ធនាការផ្តាច់ ព្រ័ត្រនៅថ្ងៃសៅរ៍ម្សិលមិញ ហើយទើបផ្តល់តុល្យការបណ្តោះអាសន្ន ផ្លូវការដំបូងនៅពេលល្ងាច។ ក្នុងរយៈពេលបួនថ្ងៃនេះ ចំណាប់ខ្មាំងបរទេសនិងអាល់ហ្សេរី ២៣នាក់ ព្រមទាំងភេរវជន៣២នាក់ បានបាត់បង់ជីវិត តែតុល្យការនេះនឹងអាចមានការកើនឡើងទៀត។ បន្ទាប់ពីស្ងាត់ស្ងៀម និងប្រុងប្រយ័ត្នខ្លាំង ក្នុងអំឡុងពេលប្រតិបត្តិការ ម្សិលមិញលោកប្រធានាធិបតីបារាំង បានសម្តែងការគាំទ្រយុទ្ធនាការរបស់អាល់ហ្សេរី ថាជាជម្រើសដ៏សមស្រប។
ទោះមានការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិក៏ដោយ ក៏អាល់ហ្សេរីបានសម្រេ ចចិត្តបើកយុទ្ធនាការផ្តាច់ព្រ័ត្រចុងក្រោយ ដើម្បីបិទបញ្ចប់ឆាកឈុតចាប់ចំណាប់ខ្មាំងទ្រង់ទ្រាយធំមិនធ្លាប់ មាន នៅរោងចក្រ អ៊ីន អាមេណាស៍ In Amenas។
បើតាមតុល្យការបណ្តោះអាសន្នផ្លូវការ ដែលផ្តល់ដោយអាជ្ញាធរអាល់ ហ្សេរី នៅល្ងាចមិញ មានភេរវជន៣២នាក់ ត្រូវបានកម្ចាត់ដោយកងកម្លាំងពិសេសអាល់ហ្សេរី និងមានស្លាប់ចំណាប់ខ្មាំងជាតិអាល់ហ្សេរី និងបរទេស ២៣នាក់។ ក្នុងចំណោមជនរងគ្រោះបរទេស ម្នាក់ជាជនជាតិបារាំង អង់គ្លេសស្លាប់ឬបាត់ខ្លួន៦នាក់ ណ័រវេស៥នាក់គ្មានដំណឹង ជនជាតិអាមេរិកពីរនាក់មិនជាមានជោគវាសនាយ៉ាងណា ចំណែកជនជាតិជប៉ុន ជាង១០នាក់ គ្មានព័ត៌មានសោះ។ បើតាមក្រសួងមហាផ្ទៃ អ្នកបំរើការជាតិអាល់ហ្សេរី ៦៨៥នាក់ និងបរទេស១០៧នាក់ ត្រូវបានរំដោះ។ ទាក់ទងនឹងពួកភេរវជនវិញ នៅក្នុងចំណោមអ្នកស្លាប់ មានបួននាក់ជាមេខ្លោងដឹកនាំចលនាភេរវនិយម ដ៏គ្រោះថ្នាក់បំផុតនៅអាល់ហ្សេរី មកពីជ្រុងៗផ្សេងនៃទ្វីបអាហ្វ្រិក និងម្នាក់មានសញ្ជាតិកាណាដា។ គម្រោងផែនការធ្វើភេរវកម្ម ត្រូវបានរៀបចំជាយូរមកហើយ! នេះបើតាមអាជ្ញាធរអាល់ហ្សេរី។
តាំងពីល្ងាចមិញមក កម្លាំងពិសេសអាល់ហ្សេរី ចាប់ផ្តើមដោះមីន បង្កៃគ្រាប់បែកដែលពួកភេរវជនបានបង្កប់នៅក្នុងរោងចក្រ។ អាជ្ញាធរប្រទេសជាប់ពាក់ ព័ន្ធ ខ្មាំងកំពុងស្វែងរក ពលរដ្ឋរបស់ខ្លួន ដែលបាត់ខ្លួន។ ដូច្នេះចំនួនជនរងគ្រោះអាចនឹងមានកើនឡើងខ្លាំងទៀត នេះបើតាមការព្យាករណ៍របស់រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍អាល់ហ្សេរីនៅ ព្រឹកនេះ។
ទាក់ទងនឹងប្រតិកម្មរបស់សហគមន៍អន្តរជាតិវិញ ដំបូងឡើយទាំងអាមេរិក និងជប៉ុន ក៏ដូចជាអង់គ្លេស លើកលែងតែប្រទេសបារាំងបានជំទាស់យ៉ាងខ្លាំងនឹងប្រតិ បត្តិការយោធា ទាន់ហន់ គ្មានការចរចារបស់អាជ្ញាធរអាល់ហ្សេរី ជាពិសេសបន្ទោសអាល់ហ្សេរីដែលផ្តល់ព័ត៌មានតិចតួច ទាក់ទងនឹងដំណើរការរំដោះចំណាប់ខ្មាំង។ ប្រធានធាធិបតីបារាំងតាំងពីម្សិលមិញមកបានបង្ហាញការគាំទ្រ រដ្ឋាភិបាលអាល់ហ្សេរី ថាបានជ្រើសរើសមធ្យោបាយដ៏សមស្រប ក្រោមហេតុផលថាគេមិនអាចចរចាអ្វីបានឡើយជាមួយនឹងពួកកុម្មង់ដូ អ៊ីស្លាមនិយមជ្រុល។ ចំណែកលោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានទម្លាក់កំហុស និងការទទួលខុសត្រូវលើមរណភាពរបស់ចំណាប់ខ្មាំងទៅលើពួក ភេរវជនអ៊ីស្លាមទាំងអស់៕ ដោយ អៀង សុខម៉ិញ (RFI)