ច្បាប់​គ្រប់​គ្រង​កំណើត​កូន​ចូលជា​ធរមាន​នៅ​ហ៊្វីលីពីន

ច្បាប់​គ្រប់​គ្រង​កំណើត​កូន​ចូលជា​ធរមានហើយ​​ នៅប្រទេស​​ហ៊្វីលីពីន​ ក្រោយពី​មាន​ការ ជំទាស់​យ៉ាងជូរចត់​អស់​រយៈពេល​ជាង​១ឆ្នាំ​ពីសំណាក់​ ព្រះវិហារ​សាសនា​កាតូលិក។

រដ្ឋាភិបាល​កំពុង​ធ្វើការ​គិតគូរ​អំពី​វិធី​អនុវត្ត​ច្បាប់នេះ ដែល​ក្រុម​អ្នកគាំទ្រ​​និយាយថា ​នឹង​ជួយ​​បន្ថយ​នូវ​​កំណើន​​ប្រជាជន​យ៉ាងលឿន​ក្នុង​ប្រទេស​ហ៊្វីលីពីន។

យ៉ាងណា​មិញបណ្ដា​ក្រុម​កាតូលិក​បានប្ដូរ​សមរភូមិ​តតាំង​ទៅ​តុលាការវិញ ដោយ​លើក​​សំណួរ​ដេញ​ដោលអំពី​​ភាព​សមស្រប​នៃ​ច្បាប់​នេះ នៅក្នុង​​រដ្ឋធម្មនុញ្ញ។

នៅក្រោម​ច្បាប់នេះ មណ្ឌលសុខាភិបាល​របស់​រដ្ឋាភិបាល  នឹងមាន​ស្តុកទុកនូវ​ថ្នាំ​​ពន្យារ​កំណើត សម្រាប់​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន៕(Radio Australia)

Related Articles

Back to top button
Close
Close