ប្រទេស​ជប៉ុន​រឹត​​ចំណង​សេដ្ឋកិច្ច​និង​សន្ដិសុខ​ជាមួយ​​វៀតណាម

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក Shinzo Abe​ បាន​សន្យា​ធ្វើ​ការ​រឹត​ចំណង​សន្ដិសុខ​ និង​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​វៀត​ណាម នៅ​ក្នុង​ដំណើរ​ទេស្ស​នកិច្ច​របស់​លោក​ទៅ​កាន់​ក្រុង​ហាណូយ។

នេះគឺ​​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅ​ប្រទេស​លើក​ទី​១​របស់​លោក ​ចាប់​តាំង​តែ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្ដី​ក្រោយ​ការ​ បោះ​ឆ្នោត​កាល​ពី​មុន​នេះ។

​នៅ​ក្នុង​ជំនួប​រវាង​រូប​លោក​ជាមួយ​ នាយក​រដ្ឋ​មន្រ្តី​វៀតណាម​លោក ង្វៀង​ តាន់​ស៊ុង លោក​បាន​ប្រកាស​អំពី​កញ្ចប់​ហិរញ្ញប្បទាន​មួយ​ដល់​ប្រទេស​វៀត ណាម ក្នុង​​ តម្លៃ​​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក។

ប្រទេស​ជប៉ុន​គឺជា​ប្រទេស​ ធ្វើ​ការ​វិនិយោគដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​មាន​តម្លៃ​ ប្រាក់​២៩ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក។

លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន Shinzo Abe ​នឹង​បន្ត​ដំណើរ​ទស្សនកិច្ច​បន្ទាប់​ពី​ប្រទេស​វៀតណាម​ ទៅ​កាន់​ប្រទេស​ថៃ និង​ឥណ្ឌូណស៊ី។

ដោយ ​ឡែក​ ព័ត៌មានវិវត្តន៍​ចុង​ក្រោយ​​ទាក់​ទង​នឹង​ទំនាក់​ទំនង​អន្តរ​ជាតិ​នោះ គឺ​ប្រទេស​អង់គ្លេស​បាន​ផ្ដល់​ខ្លួន​ថា​នឹង​អនុញ្ញាត​ឲ្យ​មន្រ្តី​ការទូត​ អូស្រ្តាលី​ប្រើ​ប្រាស់​ការិយាល័យ​ជាមួយ​គ្នា​នៅ​តាម​បណ្ដា​ស្ថាន​ទូត​​របស់ ​អង់គ្លេស​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក ខណៈដែល​អូស្រ្តាលី​​បំពេញ​តួ​នាទី​របស់​ខ្លួន​​នៅ​ក្រុម​ប្រឹក្សា​សន្ដិ​សុខ ​នៃ​អង្គ​ការ​សហ​ប្រជាជាតិ៕(Radio Australia)

Related Articles

Back to top button
Close
Close