តុលាការ​កាត់​ទោស​ឲ្យ​បុរស​ជនជាតិ​បារាំង​រួម​ភេទ​ជាមួយ​កុមារ​មាន​ទោស​ជាប់​ពន្ធនាគារ​១៤​ខែ

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​តុលាការ​នៃ​ប្រទេស​កម្ពុជា​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ១៤​ខែ ​ចំពោះ​​ទណ្ឌិត​បារាំង​អាយុ​ ៥២​ឆ្នាំ​មួយ​រូប​ដែល​បាន​រួម​ភេទ​ជាមួយ​ក្មេង​ប្រុស​ម្នាក់។ សាល​ក្រម​នេះ​បាន​​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​ពី​ក្រុម​ការពារ​ សិទ្ធិកុ​មារ​នានា​ថា​ ការ​កាត់​ទោស​របស់​តុលាការ​ឲ្យ​ជាប់​ពន្ធនាគារ​នេះ​មាន​រយៈពេល​ខ្លី​ពេក។

ទណ្ឌិត ​បារាំង​រូប​នោះ​គឺ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​សេរីភាព​វិញ ​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ទៀត​ ដោយសារ​រូប​គាត់​ត្រូវ​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់រយៈ​ពេល​មួយ​ឆ្នាំ​ មក​ហើយ​នោះ​ លើកលែង​តែ​មាន​ការ​ប្ដឹង​ឧទ្ធរណ៍​ពី​ភាគី​ខាង​ជន​រងគ្រោះ​លើ​សាលក្រម​នេះ។​

ទណ្ឌិត ​ Lauwers ​​ជាប់​ក្នុង​ការ​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ខែមករា ​ឆ្នាំ​២០១២​មក​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​កុមារា​ចំនួន​បី​នាក់​ បើទោះបី​ជា​ក្មេង​ប្រុស​ពីរ​នាក់​បាន​ដក​បណ្ដឹង​ខ្លួន​ចេញ​វិញ​ក្ដី។​

ទណ្ឌិតរូប ​នេះ​ត្រូវ​បាន​សម្រេច​ឲ្យ​បង់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន​ ១​ពាន់​ដុល្លារ​ទៅ​ឲ្យ​ក្មេង​រង​គ្រោះ​ និង​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ភ្លាម​ក្រោយ​ការ​ដោះលែង៕(Radio Australia)

Related Articles

Back to top button
Close
Close