កម្មករ​រោង​ចក្រ​ផលិត​ស្បែក​ជើង Nike រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​ទាហាន​ឥណ្ឌូណេស៊ី​

កម្មករ​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​កន្លែង​ដែល​ ផលិត​ស្បែក​ជើង​ឲ្យ​ក្រុម​ហ៊ុន Nike នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​និយាយ​ថា រោង​ចក្រ​បាន​ជួល​ឲ្យ​ក្រុម​មន្រ្ដី​យោធា​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​និយោជិត ​ ហើយ​បន្ទាប់​មក​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការ​ដើម្បី​បាន​ប្រាក់​ឈ្នួល​តិច​ជាង ​ប្រាក់​ខែ​អប្បបរមា។

កម្មករ​ម្នាក់​ពី​រោង​ចក្រ​មួយ​នៅ​ឥណ្ឌូណេស៊ី​ដែល​ទទួល​បាន​កិច្ច​ ការ​កុង​ត្រា​ដើម្បី​ផលិត​ស្បែក​ជើង​ឲ្យ​ក្រុម​ហ៊ុន Nike បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន ABC ថា សមាជិក​យោធា​ឥណ្ឌូណេស៊ី​ជា​ច្រើន​នាក់​បាន​ទទួល​ប្រាក់​កម្រៃ​ ដើម្បី​ទៅ​គំរាម​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​កម្មករ​នៅ​រោង​ចក្រ​នោះ​ ធ្វើ​ឲ្យ​កម្មករ​ត្រូវ​បង្ខំ​ចិត្ដ​ទទួល​យក​ថ្លៃ​ឈ្នួល​ធ្វើ​ការ​ថោក​ជាង​ អ្វី​ដែល​គេ​គិត​ថា ជា​ប្រាក់ខែ​ទាប​បំផុត​ដែល​កម្មករ​អាច​រស់​បាន។

សកម្ម ​ជន​ម្នាក់​ពី​អង្គការ​អប់រំ​ដើម្បី​យុត្ដិធម៌​លោក Jim Keady និយាយ​ថា ទង្វើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក​បន្ដ​ថា វា​គ្រាន់​តែ​អស់​តម្លៃ​១​ដុល្លារ​ទៀត​ប៉ុណ្ណោះ​សម្រាប់​ផលិត​ស្បែក​ជើង Nike មួយ​គូ​ដើម្បី​ធានា​ឲ្យ​បាន​ថា កម្ម ករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា។

ក្រុមហ៊ុន Nike បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន ABC ថា ក្រុមហ៊ុន​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ ប៉ុន្ដែ​ បដិសេធ​មិន​ព្រម​ឆ្លើយ​តប​វិញ​ថា​តើ​ក្រុមហ៊ុន​បាន​ដឹង​អំពី​រឿង​ រ៉ាវ​នេះ​ឬ​យ៉ាង​ណា​ដែល​ថា រោង​ចក្រ​ផលិត​ស្បែក​ជើង​បាន​ជួល​ទាហាន​ឲ្យ​ទៅ​គំរាម​ដល់​កម្មករ​នោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close