ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​៤៩​ករណី​ទៀត ​ក្នុងនោះ​៣៦​ករណី​រកឃើញ​នៅ​ក្រុង​ប៉េកាំង​

សារព័ត៌មាន​ Cambodia News/

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ពួកគេ​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៤៩​ករណី​បន្ថែមទៀត​ដោយ​ក្នុងនោះ​មាន​៣៩​ករណី​ត្រូវបាន​កើតឡើង​ទៅក្នុង​តំបន់ និង​មិនមាន​របាយការណ៍​អំពី​ការស្លាប់​ថ្មី​ទេ​។ ​នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន​បានប្រកាស​នៅក្នុង​របាយការណ៍​ប្រចាំថ្ងៃ​របស់ខ្លួន​ថា​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​ក្នុង​តំបន់​មាន ៣៦ នាក់​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង​ប៉េកាំង​និង​៣​នាក់​ផ្សេងទៀត​បាន​ចុះបញ្ជី​នៅ​ខេត្ត​ហឺ​ប៉ី​ភាគ​ខាងជើង​ប្រទេស​ចិន​។​ គណៈកម្មាការ​បាន​រាយ​ការណ៍​អំពី​កំណត់​មិន​បង្ហាញ​អត្តសញ្ញាណ​ថ្មី​ចំនួន ១៨ នាក់ ណៈ​ដែល​អ្នកជំងឺ​មិន​បញ្ចេញ​សញ្ញា ១១២ នាក់​កំពុង​ស្ថិតក្រោម​ការសង្កេត​ពី​ក្រុមគ្រូពេទ្យ។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​នេះ​ចំនួន​ករណី​ឆ្លង​កូ​វីដ​១៩ នៅ​ទូទាំងប្រទេស​ចិន​សរុប​ចំនួន ៨៣.៨១ នាក់​និង​ចំនួន​អ្នកស្លាប់​មិន​ប្រែប្រួល​គឺ ៤.៦៣៤ នាក់​ដដែល​៕

 

Related Articles

Back to top button
Close
Close