សម្ថកិច្ចឃាត់ខ្លួនយុវជនមួយក្រុមប្រដាប់ដោយដាវសាម៉ូរ៉ៃកាន់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៥ នៅចំណុចមុខក្លិបវើលដាន់ តាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក យុវជនមួយក្រុមមានគ្នា៥នាក់ប្រដាប់ដោយដាវសាម៉ូរ៉ៃកាន់នឹងដៃ នៅអង្គុយចាំមុខក្លិបវើលដាន់ ត្រូវសន្តិសុខឃើញរាយការណ៍ទៅនគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ចុះឃាត់ខ្លួនយកទៅសាកសួរ។
តាមសម្តីសន្តិសុខយាមនៅមុខក្លិបខាងលើបាន ឱ្យដឹងថា មុនពេលកើតហេតុយុវជន៥នាក់បានចូលទៅផឹកស៊ីរាំលេងនៅក្នុង ក្លិប មិនដឹងជាមានទំនាស់ជាមួយក្រុមម្ខាងទៀតមានគ្នាប៉ុន្មាននាក់ ពិតប្រាកដនោះទេ ហើយក៏មិនបានវាយតប់គ្នានៅក្នុងហាងដែរ ស្រាប់តែជនបង្កមានគ្នា៥នាក់នេះបាននាំគ្នាចេញត្រឡប់ទៅផ្ទះវិញ មួយសន្ទុះក្រោយមកស្រាប់តែដើរមកអង្គុយសំកុកចាំគូសត្រូវ នៅមុខក្លិបប្រដាប់ដោយដាវសាម៉ូរ៉ៃមួយដើម ។
ប្រភពបន្តថា ពេលឃើញបែបនេះក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យ ទាំង៥នាក់យកទៅសាកសួរនៅប៉ុស្ត៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក៕
ដោយ៖ ហេង នាង