រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជំ​រុញ​ពង្រឹង​ចំ​ណេះ​ដឹង​ និង​សមត្ថ​ភាព​ សម្រាប់​សមាហរ​ណកម្ម​អាស៊ាន​ឆ្នាំ​២០១៥​

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់និ​ស្សិត​សាកល​វិទ្យា​ល័យ​បញ្ញា​សាស្រ្ត ​​​នា​​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករា​នេះ ប្រមុខ​រាជ​រដ្ឋាភិ​បាល​កម្ពុជា បាន​ជំរុញ​​ឲ្យ​កម្ពុជា ពង្រឹង​ចំណេះ​ដឹង និង​សមត្ថ​ភាព​ខ្លួន សម្រាប់​សមាហរណ​កម្ម​អាស៊ាន នៅ​ឆ្នាំ​២០១៥​ខាង​មុខនេះ​។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ កុំ​បារម្ភ​ថា បរទេស​នឹង​មកដ​ណ្តើម​ការ​ងារ​របស់​កម្ពុជា ដោយ​សារ​តម្លៃ​ការ​ងារ​នៅ​ប្រទេស​កម្ពុជា មាន​តម្លៃ​ទាប​ជាង​ប្រទេស​គេ។ លោក​បន្ថែម​ថា មាន​តែ​ប្រជាជន​កម្ពុជា​ទេ ដែល​នឹង​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ក្រៅ ដែល​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់។

បន្ទាប់​ពី​ដឹង​ពី​សមាហរណ​កម្ម​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥ ប្រជាជន​កម្ពុជា បាន​ដាក់​ការ​ព្រួយ​បារម្ភ​ថា កម្ពុជា មិន​អាច​ប្រកួត​ប្រជែង​នឹង​ប្រទេស​ដទៃ ដោយ​សារ​ប្រព័ន្ធ​អប់រំ និង​ចំណេះ​ដឹង​របស់​ប្រជា​ជន នៅ​មាន​កម្រិត​នៅ​ឡើយ។

កាលពីថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០១២ លោក​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ស្នើ​ដល់​ក្រសួង និង​មន្រ្តី​ពាក់​ព័ន្ធ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​បញ្ចៀស​ការ​ប៉ះ​ពាល់​ដល់​អ្នក​ងាយ​គ្រោះ ដោយ​សារ​សមាហរណ​កម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

គួរបញ្ជាក់ថា ប្រទេស​ជា​សមាជិក​អាស៊ាន មាន​គម្រោង​នឹង​ផ្លាស់​ប្តូរ​សមាគម​អាស៊ាន​ទៅ​ជា​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥។ សហគមន៍​អាស៊ាន​ដែល​នឹង​បង្កើត​នៅ​ឆ្នាំ​២០១៥ មាន​សរ​សរ​ស្តម្ភ​បី​សំខាន់ គឺ​សហគមន៍​សេដ្ឋ​កិច្ច សហគមន៍​វប្បធម៌ និង​សហគមន៍​នយោ​បាយ-សន្តិ​សុខ​អាស៊ាន៕

index

Related Articles

Back to top button
Close
Close