ប្រ​ទេស​ឥណ្ឌូ​ណេ​ស៊ី​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​លក់​ទារក​តាម​ប្រ​ព័ន្ធ​អ៊ិន​ធើរ​ណិត

នគរ​បាល​ប្រ​ទេស​ឥណ្ឌូ​ណេស៊ី​កំពុង​ចាប់​ផ្តើម ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ផ្សាយ​ពាណិជ្ជ​កម្ម​លក់​ទារក​ចំនួន​ពីរ​នាក់ ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​គេ​ហ​ទំព័រ​ទិញ​ទំនិញ​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​ មួយ​របស់​ប្រ​ទេស​នេះ។

ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នេះ​ដាក់​លក់​ទារក​ចំនួន​ពីរ​នាក់​ មាន​អាយុ​ ១៨ ខែ​ក្នុង​តម្លៃ ១០​លាន​រូពី ក្នុង​ទារក​មួយ​នាក់​ (ប្រហែល ១០០០​ដុល្លារ​អូ​ស្ត្រាលី)។ នគរ​បាល​បង្រ្កាប​បទ​ល្មើស​តាម​ប្រ​ព័ន្ធ​អ៊ិន​ធើរណិត​កំពុង​ធ្វើ​ការ​ស៊ើប​ អង្កេត​ថា​តើ​ករណី​នេះ​ទាក់​ទង​ទៅ​នឹង​ការ​ជួញ​ដូរ​កុមារ​ ឬ​យ៉ាង​ណា។

ប៉ុន្តែ ​អ្នក​យក​ព័ត៌មាន​តាម​​ទូរ​ទស្សន៍​ក្នុង​ស្រុក​មួយ​រូប​ ដែល​បាន​ចាត់​បន្លំ​ធ្វើ​អ្នក​ចង់​​ទិញ​ទារក​នោះ​បាន​រក​ឃើញ​ថា​បុរស​ដែល​ មាន​ឈ្មោះ​ថា Farkhan ដែល​សរ​សេរ​នៅ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​បាន​និយាយ​ថា ខ្លួន​គ្មាន​ទារក​ ហើយ​ថា​មិន​ដឹង​ពី​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​នោះ​ទេ។

ទោះ ​ជា​យ៉ាង​នេះ​ក្តី​ ក៏​មាន​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បង្រ្កាប​ជា​បន្ទាន់​ទៅ​លើ​ការ​ជួញ​ដូរ​ កុមារ។ គណៈ​កម្ម​ការ​ការ​ពារ​កុមារ​ប្រ​ទេស​នេះ​បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ចាប់ជំរិត​កុមារ និង​ការ​ជួញ​ដូរ​កុមារ​គឺ​ជា​ជំនួញ​ដ៏​ធំ​នៅ​ក្នុង​ប្រ​ទេស​នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close