ហម ឈ​រ៉ា អំ​ពាវ​នាវ​សិល្ប​ករ​សិល្ប​ការ​នី​ជៀស​ឲ្យ​ឆ្ងាយ​ពី​រឿង​អា​ស្រូវ​

តារាសម្តែងជើងចាស់​និងមិនធ្លាប់មានរឿងអាស្រូវពីមុនមកគឺលោក ហម ឈរ៉ា បាន​ អំពាវ​​​​​នាវជាថ្មីម្តងទៀតដល់សិល្បករសិល្បការនីខ្មែរ​ ត្រូវខិតខំធ្វើយ៉ាង​ណាជៀស​ឲ្យ​ ឆ្ងាយពីរឿងអាស្រូវផ្ទាល់ខ្លួន ដែលជាមូលហេតុសំខាន់នាំឲ្យបាត់បង់តម្លៃសិល្បៈ និង​ សិលធម៌ប្រពៃណីខ្មែរ ។

224157_119142301501077_2781ដោយចាត់ទុកសិល្បករសិល្ប​ការ​នី​ជាមនុស្សសំខាន់របស់​មហា​ជន​រួមទាំង​ជាកោសិកានៃ​សិល្បៈវប្បធម៌ជាតិនោះលោក ហម ឈរ៉ា បានលើកឡើងថា​សិល្ប​ករ​សិល្ប​ការនី​ជាវត្ថុ​ ប្រើ​ប្រាស់របស់មហាជន ដូច្នេះ​អ្នក​សិល្បៈ​មិនអាចខ្វះមហាជន​បាន​ឡើយហើយអ្វីដែល​ ធ្វើឲ្យអ្នក​សិល្បៈមាន​ឈ្មោះល្បីនោះក៏​អាស្រ័យ​ដោយមានការគាំទ្រពី​មហាជន ។ ដូច្នេះ​ អ្នក​សិល្បៈ​គ្រប់​រូបត្រូវប្រយ័ត្ន​ប្រយ៉ែងក្នុង​សកម្ម​ភាពទាំង​ក្នុងការសម្តែង និងជីវភាពរស់​នៅ​ប្រចាំថ្ងៃ​ហើយ​ធ្វើយ៉ាងណាជៀសឲ្យ​បាននូវ​រឿង​អាស្រូវ ដែលនាំឲ្យមហា​ជន​រិះគន់ និងលែងគាំទ្រ។

លោក ហម ឈរ៉ា បានបញ្ជាក់​ថា​តម្លៃអ្នកសិល្បៈគឺចាប់រាប់​តាំងពីការដេក ដើរ ឈរ អង្គុយ ឡើង​ទៅ ព្រោះគ្រប់សកម្មភាពរបស់អ្នកសិល្បៈ គឺស្ថិតក្នុងរង្វង់ភ្នែករបស់មហាជន ។​ដូច្នេះ​ទាំងរូបលោកទាំងសិល្បករ សិល្បការនី ទាំងអស់ត្រូវគិតគូរបញ្ហាសិលធម៌រស់នៅ ស្អាតស្អំ កុំឲ្យមានរឿងអាស្រូវ ស្របពេលដែលត្រូវខិតខំអំពីទេពកោសល្យក្នុង​វិស័យ​ សិល្បៈ ។

ទាក់ទង​នឹងជីវិតសិល្បៈផ្ទាល់ខ្លួនលោក ហម ឈរ៉ា បាននិយាយលោកកំពុងត្រៀម​ សម្តែង​​​ក្នុងខ្សែភាពយន្តមួយរបស់ផលិតកម្មមហាហង្ស ដែលលោកគិតថាខ្សែភាពយន្ត​ នេះនឹងចាត់ផ្តើមថតក្នុងខែមករានេះ។លោកបន្ថែមថាពីមុនលោកសម្តែងជាតួស្លូតប៉ុន្តែ​ខ្សែភាពយន្តក្រោយនេះ ប្រហែលជាម្ចាស់ផលិតកម្មត្រូវឲ្យលោកសម្តែងជាតួកាចវិញម្តង ។

តាមប្រវត្តិលោក ហម ឈរ៉ា បានចូលសម្តែងជាតួឯកក្នុងខ្សែភាពយន្តខ្មែរលើកដំបូងនៅ​ អំឡុង​ទសវត្សឆ្នាំ៩០ ហើយភាពយន្តដែលលោកសម្តែងលើកទី១គឺរឿងសម្លងទ្រខ្មែរ ដែល​ទទួលបានការគាំទ្រយ៉ាងខ្លាំង និងធ្វើឲ្យលោកចាប់មានឈ្មោះបោះ​សម្លេងក្នុង​ពិភព​ សិល្បៈ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់មហាជននោះគឺចាប់ពីឈានជើងចូល​ វិស័យ​សិល្បៈ លោកហម ឈរ៉ា មិនដែលបែកធ្លាយនូវរឿងអាស្រូវផ្ទាល់ខ្លួននោះឡើយ ។ ទន្ទឹមនោះ​លោក ហម ឈរ៉ា ហាក់ដូចជានៅរក្សាទីតាំងជាតារាសម្តែងដែលមាន​ប្រជា​ ប្រិយភាពមិនចាញ់តារាសម្តែងដែល្បីឈ្មោះលោក​ ទេព រិនដារ៉ូ នោះឡើយ ។ យ៉ាងណា​ ក៏​​ដោយតារាសម្តែងរូបនោះកំពុងរស់ក្នុងជីវភាពធូធារគ្រាន់​​បើជាមួយ​នឹងភរិយា ៕

​ដោយ៖ ស.រ

227711_119145901500717_2282854_n

Related Articles

Back to top button
Close
Close