នគរបាលខណ្ឌដូនពេញប្រើហិង្សាលើក្មេងស្រី ដែលបើកម៉ូតូអត់ពាក់មួកសុវត្ថិភាព
នៅលើប្រព័ន្ធសង្គម Facebook បានបង្ហោះវីដេអូក្លីបមួយដែលបង្ងាញពីការប្រើអំពើហឹង្សាពីសំណាក់ ប៉ូលីសចរាចរណ៍ខ័ណ្ជដូនពេញ ទៅលើក្មេងស្រីម្នាក់កាលពីល្ងាចម្សិលមិញ ដែលទទួលបានការ Share ជាង៧០០ ។
រូបភាពវីដេអូដែលគេបានបង្ហោះនេះ បានបង្ហាញឲ្យឃើញថា អាជ្ញាធរប៉ូលិសខ័ណ្ឌដូនពេញបានប្រើសកម្មភាពហិង្សាដាក់ក្មេងស្រីម្នាក់ដោយសារតែក្មេងស្រីរូបនោះអត់បានពាក់មួកសុវត្ថិភាព។
នៅក្នុងចំណោមអ្នក ដែលនិយមប្រើបណ្តាញសង្គម Facebook ជាច្រើនបានបញ្ចេញប្រតិកម្មរិះគន់ ពីសកម្មភាពរបស់អាជ្ញាធរសមត្ថកិច្ចទាំងនោះ ដែលបានធ្វើសកម្មភាព ហិង្សាបែបនេះ នៅពេលដែលពួកគេគួរតែការពារប្រជាពលរដ្ឋ៕
ដោយ៖ ហេង នាង