ហាង​លក់​សម្ភារៈ​បោះ​ពុម្ភ និង​ក្រដាស​មួយ​ក​ន្លែង​ត្រូវ​ចោរ​ចូល​ប្លន់​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ ថ្ងៃទី​៣ ខែ​មករា ម្ចាស់​ហាង​លក់​សម្ភារៈ​បោះ​ពុ​ម្ភ និង​ក្រដាស​មួយ​កន្លែង​មាន​យីហោ​ឈ្មោះ ថា សូ​ពៅ ស្ថិតនៅ​ផ្ទះ​លេខ​38c ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន ត្រូវ​ចោរប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់​ចូល​ធ្វើ​សកម្មភាព​ប្លន់​យក​ គ្រឿងអលង្ការ​អស់​មួយ​ចំនួន​ធំ។

​​ករណី​ប្លន់​ប្រដាប់​អាវុធនេះសមត្ថកិច្ច​បាន​​​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ម្ចាស់​ហាង​ទើបតែ​ត្រឡប់​ចេញពី​ញុំា​ភោជនីយ​អាហារ អាពាហ៍ពិពាហ៍​បងប្អូន លុះ​ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់​តែ​មាន​ជនសង្ស័យ​ពីរ​នាក់ ចូល​ធ្វើ​សកម្មភាព​ប្លន់​យក​គ្រឿង​អលង្ការ​ពី​គាត់​តែ​ម្ដង។

​​ចំពោះ​ករណីនេះពុំ​ទាន់​មាន​ពត៌​មាន​លម្អិត​អាច​បញ្ជាក់​ថា ក្រុម​ចោរ​ធ្វើ​សកម្មភាព​ប្លន់​យក​គ្រឿងអលង្ការ​អស់​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​អះ​អាង​ថា ក្រុម​ចោរប្លន់​យក​បាន​គ្រឿ​ង​អលង្ការ​មួយ​ចំនួន ។

​បច្ចុប្បន្ន​សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ម្ចាស់ផ្ទះ​នៅឡើយ​ទេ ដោយសារ​ម្ចាស់ផ្ទះ សំណូមពរ​មិន​ចង់​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពត៌​មាន​តាម​ទំព័រ​កាសែត​៕ ​

ដោយ៖ ហេង នាង

1437_DSC00055

1437_DSC00052

Related Articles

Back to top button
Close
Close