យុវ​ជន​ពីរ​នាក់​ជិះ​ម៉ូតូ​ទៅ​បុក​រថ​យន្ត​បណ្តាល​ឲ្យ​បាក់​ជើង​ម្នាក់​

ភ្នំពេញ៖ កាលពី​រាត្រី ថ្ងៃទី០២ ​មករា ​២០១២ វេលា​ម៉ោង ៧:៣០ នាទី យុវជន​ពីរនាក់​​​បាន​បើក​​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត ១ គ្រឿង​​ពេញទំហឹង បណ្តាល​រងរបួស​ធ្ងន់​​​បាក់ជើង​ ខាងស្តាំ​ម្ខាង និង​ម្នាក់ទៀត​បាន​រងរបួស​ស្រាល ស្ថិត​នៅមុខ​ផ្សារ​ហេង​លី​ផ្លូវ២៧១ សង្កាត់​ទឹកល្អក់ ទី៣ ខណ្ឌទួលគោក។

ម៉ូ​តូ​បង្កហេតុ​​ម៉ាក​​គ្លី​ក ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1A G6359 បើកបរ ដោយ​យុវជន​ម្នាក់​ឈ្មោះ ជន សម្បត្តិ អាយុ ១៨ ឆ្នាំ ស្នាក់នៅ​ស្រុក​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រងរបួស​បាក់ជើង​ខាងស្តាំ​ម្ខាង ហើយ ក៏ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ដោយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ភ្លាម​ ដែរ។ ដោយឡែក យុវជន​ម្នាក់ទៀត​ដែល​រួម​ដំណើរ​ជាមួយ រងរបួស​ស្រាល។

ចំ​ណែល​រថ​យន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N  3146  បើកបរ ដោយ​បុរស​ម្នាក់​ឈ្មោះ រស់ សុគ​ន្ធី ភេទ​ស្រី អាយុ ៣២ ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ស្នាក់​នៅក្នុង សង្កាត់​ទឹកល្អក់​ទី៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ ម៉ូតូ​ម៉ាក​ក​គ្លី​ក​ខាងលើ បាន​ជិះ​ឌុប​គ្នា ២ នាក់ តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ក្នុង​ល្បឿន​លឿន។លុះ​បើកបរ មកដល់​ចំណុចកើតហេតុ ម៉ូតូ​​​​បាន​បើក​វ៉ា​ជាមួយ​រថយន្ត ១ គ្រឿង ដែល​បើកបរ​ស្រប​ទិស​គ្នា តែ​ដោយ​​មិនមានការ​ប្រុង​ប្រ​យ​ត្ន័​​ ទើប​ធ្វើអោយ​ម៉ូតូ​​​បោល​ទៅបុក​រថយន្ត​កូរ៉ូឡា ដែល​បើកបរ​ក្នុងទិសដៅ​ច្រាស​ផ្លូវ​​​ពេញទំហឹង​តែម្តង។

ក្រោយ​ហេតុការណ៍ ភាគី​ម៉ូតូ​​ទោះបី​បាក់ជើង​ក៏ដោយ ក៏​សុខចិត្ត​ទទួលកំហុស​របស់ខ្លួន ព្រមទាំង​សង​ការខូចខាត​ទៅលើរ​ថ​យន្ត​ចំនួន ១២០ ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ៕

ដោយ៖ ហេង នាង​

1357200155_476x0

Related Articles

Back to top button
Close
Close