ហាង​លក់​សម្ភារៈ​កូន​ក្មេង​មួយ​ក​ន្លែង​ត្រូវ​អគ្គិ​ភ័យ​ឆាប​ឆេះ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១២​និង​៤០​នាទី​ថ្ងៃត្រង់ ទី​០៣ ខែ​មករា  អគ្គិភ័យ​កំពុង​ឆាបឆេះ​ហាង​លក់​សម្ភារៈ​កូនក្មេង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌ​ទួលគោក ។

ចំពោះ​ការ​ឆាបឆេះ​ហាង​លក់​សម្ភារៈ​កូនក្មេង​ខាង​លើ​នេះ គឺ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការដ្ឋាន​បាន​សហការ​ជា​មួយ​នឹង​ ប៉ូលិស​មូលដ្ឋាន រួម​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ អន្តរាគ​មន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆាបឆេះ​រលត់​ ​ ក្នុង​រយៈពេល​ដ៏​ខ្លី ដោយ​មិន​​ឲ្យ​អណ្ដាត​ភ្លើង​រាលដាល​ដល់​លំ​នៅ​ដ្ឋាន​ផ្សេង​ទៀត​ឡើយ ។​

ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា អគ្គិភ័យ​នេះ​បង្កឡើង​ដោយសារ​ផ្ទុះ​សេ​ចរន្ត​អគ្គិសនី ទើប​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បែបនេះ​។ ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​និង​របស់របរ​នៅ​ក្នុង​ផ្ទះ​នោះ​គឺ គេ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ​៕

ដោយ៖ ហេង នាង​

1433_photo-1

1433_photo-3

Related Articles

Back to top button
Close
Close