ធ្លាក់​យន្តហោះ​ បណ្តាល​ឲ្យ​ស្លាប់​អស់​ អ្នក​ជិះ​ទាំង​២៧​នាក់​ ​

គ្រោះថ្នាក់ នេះ បាន កើត ឡើង យប់មិញ នៅ សាធារណរដ្ឋ កាហ្សាក់ស្ថាន នៃ តំបន់អាស៊ីកណ្តាល។ក្នុងចំណោម អ្នកស្លាប់នោះ៧នាក់ជាក្រុម អ្នកបើកបរ ២០នាក់ទៀតសុទ្ធតែជានាយទាហានជាន់ខ្ពស់នៃស្ថាប័នការពារព្រំដែនរបស់ក្រសួង សន្តិសុខកាហ្សាក់ស្ថានបូកទាំងរូបលោកនាយកស្ថាប័ននេះទៅផង។យន្ត ហោះដែលធ្លាក់ជាយន្តហោះយោធាសម្រាប់ដឹកជញ្ជូន ម៉ាក Antonov-72 របស់ ក្រសួង នេះ ផ្ទាល់។

សាច់រឿងដែលមានគឺថា យន្តហោះម៉ាកAntonov-72 នោះ បានហោះចេញ ពីរដ្ឋធានីAstanaនៅប៉ែកខាងជើងតម្រង់ទៅក្រុង Shymkent នៅចម្ងាយ ១.៤៩២ គ.ម.ឯប៉ែកខាងត្បូងកាហ្សាក់ស្ថាន។លុះហោះជិតដល់ទីដៅទៅហើយកាលដែល នៅសល់តែ ២០គមសោះដល់ក្រុង Shymkent ដោយបន្ទាបកំពស់ហោះជា បណ្តើរៗទាល់តែមកនៅត្រឹមកំពស់៨០០ម៉ែត្រពីដីដើម្បីរៀបចំខ្លួនចុះចតស្រាប់តែ វាធ្លាក់យ៉ាងគំហុកមកលើ ដីពីកំពស់នោះតែម្តង។ធ្លាក់នោះគឺនៅពេល ដែលនាឡិកាចង្អុលម៉ោង១៨និង៥៥នាទី។តាមសក្ខីកម្មបង្ហាញដោយ អ្នក ស្រុកពេលធ្លាក់បុកដីនោះគឺមានលាន់សូរផ្ទុះយ៉ាងខ្លាំង។

ក្រុមសង្គ្រោះដែលបានទៅដល់កន្លែងសោកនាដកម្មគ្រាន់តែអាចសង្កេតឃើញ ថា យន្តហោះនោះឆេះសឹងខ្ទេចទៅហើយនៅសល់តែភាគកន្ទុយនិងស្លាប ម្ខាងរបស់វា។ពីក្នុងចំណោមមនុស្ស២៧នាក់ជិះក្នុងយន្តហោះនោះគ្មាន នរណាម្នាក់នៅរស់ឡើយ។អ្វីដែលនៅសល់គឺមួកកាស្កែតមានក្បាំង ខ្ទាតរាយ ប៉ាយសព្វទិសរបស់ពួកយោធាជាន់ខ្ពស់នៃស្ថាប័នការពារព្រំដែនរបស់ក្រសួង សន្តិសុខកាហ្សាក់ស្ថាន ប្រចាំតំបន់ Shymkent នៅជាប់នឹងព្រំដែន ខាងត្បូង ដែលបន្ទាប់ពីបាន ចូលរួមក្នុងសម័យប្រជុំនៅរដ្ឋធានី Astana ក៏ហោះត្រឡប់ ទៅ មូលដ្ឋានខ្លួនវិញ។

ដោយហេតុថា ក្នុងចំណោមពួកយោធាជាន់ខ្ពស់ដែលអភ័ព្វស្លាប់នោះមាន ទាំងរូបលោកនាយក ស្ថាប័នកាពារព្រំដែននៃក្រសួងសន្តិសុខទៅផង បានជា កាសែតខ្លះនៃក្រុងម៉ូស្គូលេខថ្ងៃនេះដាក់ចំណងជើងដល់គ្រោះថ្នាក់យន្តហោះ យប់មិញថា ៖ ស្ថាប័នការពារព្រំដែនកាហ្សាក់ស្ថាន ឥឡូវស្ថិតក្នុង “ភាពដាច់ ក្បាល ”ទៅហើយ។

យន្តហោះ Antonov-72 ដែលធ្លាក់នោះ ត្រូវបានផលិតក្នុងឆ្នាំ១៩៩០នៅ សាធារណរដ្ឋ អ៊ុយក្រែន តាំងពីជំនាន់សូវៀតម៉្លេះ ហើយទើបក្នុងឆ្នាំ២០១២នេះ សោះវាបានត្រូវជួសជុលកែបានល្អដូចដើមវិញ។គឺក្នុងឆ្នាំ១៩៧៧ដែលមានប្រព្រឹត្ត ទៅការហោះសាកល្បងលើកដំបូងនៃយន្តហោះនេះ។តាំងពីពេលនោះមកមាន ផលិតវាសរុបទៅ បាន ចំនួន១២១គ្រឿង។

គិតពីឆ្នាំ១៩៩៤មកគ្រោះមហន្តរាយម្សិលមិញគឺជាលើកទី៧ដែលកើតមាន ជាមួយ យន្តហោះនេះ។យន្តហោះAntonov-72ត្រូវបក្សសម្ព័ន្ធអូតង់ ឲ្យឈ្មោះ ថា Coaler ឫ “យានសម្រាប់ដឹកធ្យូង ថ្ម”៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close