យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​បុក​បុរស​ជន​ជាតិ​វៀត​ណាម​​ម្នាក់​​ស្លាប់​​

ភ្នំពេញ ៖ កាលពីពេលវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ​ យុវជនម្នាក់​​បាន​ជិះ​ ម៉ូតូ​បុក​ បុរសជនជាតិវៀតណាមម្នាក់​ ​បណ្តាល​ឲ្យ​​​ស្លាប់បាត់​បង់​ជីវិត ពេលបញ្ជូន​ទៅ​ សង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត រយៈពេល៦ម៉ោង ក្រោយ​​ ស្ថិតនៅ​លើ ផ្លូវព្រះនរោត្ដម កែងផ្លូវលេខ២៤០ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ​។

មុន​ពេល​កើត​ហេតុ​ យុវជនអ៊ឹង ផេងហួរ អាយុ១៦ឆ្នាំ រស់នៅ ផ្ទះលេខ១៣ ផ្លូវលេខ៣៨៣ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក ជាមួយសង្សាររបស់ ខ្លួន ឈ្មោះហៃ ស្រីទី អាយុ១៤ឆ្នាំ រស់នៅ ផ្ទះជួល ក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួល គោក បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1BQ-1211 លុះដល់ចំណុចកើតហេតុ ក៏បានបុកបុរសជន ជាតិវៀតណាម ឈ្មោះចូវ យ៉ាន អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៤២ ផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ខណៈកំពុងរុញរទេះលក់ភេសជ្ជៈ បណ្ដាលឱ្យ ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត រយៈពេល៦ម៉ោង ក្រោយ ។

យោងតាមសមត្ថកិច្ចចរាចរបានឱ្យដឹងថា ក្រោយ​កើត​ហេតុ​ ​ម៉ូតូ និងរទេះរុញ ត្រូវបានរក្សា ទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ  ដោយឡែកយុវជនអ៊ឹង ផេងហួរ ជាជនបង្កត្រូវបាននគរបាលចរាចរណ៍បញ្ជូន ខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ហេង នាង​

Related Articles

Back to top button
Close
Close