​លំ​នៅ​ឋាន​មួយ​កន្លែង​ត្រូវ​អគ្គិ​ភ័យ​បាន​ឆាប​ឆេះ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ​លំនៅដ្ឋាន​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៣៦៩ ផ្ទះ​លេខ​៣៩៦ ក្រុម​៧ ឃុំ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ឡើង យ៉ាង​សន្ធោសន្ធៅ ក្នុង​រយៈពេល​យ៉ាងខ្លី ដែល​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​រលា​កដៃ​រលាកជើង និង​ទ្រព្យសម្បត្តិ​នៅក្នុង​ផ្ទះ​ត្រូវ​រង​ការខូចខាត ​​ ​។

យោងតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ គេ​បានឃើញ​ម្ចាស់ផ្ទះ បង្កាត់ភ្លើង​អាំងត្រី នៅ​ជាន់​ជាប់​ដី​ខាងក្រោម​ផ្ទះ ខណៈនោះ ម្ចាស់ផ្ទះ​បាន​ឡើងមក​ជាន់​លើ ជជែក​គ្នា​មួយសន្ទុះ ស្រាប់​តែមាន​អគ្គិភ័យ​ឆាបឆេះ​ចេញពី​ជាន់​ក្រោម​ដី យ៉ាង​សន្ធោសន្ធៅ។ អគ្គិភ័យ​នេះ​បាន​រលត់​សូន្យសុង​ទៅវិញ ក្នុង​រយៈពេល​តែ​១០​នាទី​ប៉ុណ្ណោះ ដោយសារតែ អ្នកជិតខាង រួមសហការ​ជាមួយនិង​អាជ្ញាធរ​មូលដ្ឋាន​អន្តរាគមន៍​ជួយ​ពន្លត់។

ក្នុង​ហេតុការណ៍​ខាងលើនេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ បង្អែក​មានជ័យ​ចំនួន​២​គ្រឿង បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ប៉ុន្តែ​មិនបាន​ប្រើប្រាស់​ឡើយ ដោយសារតែ​អណ្តាតភ្លើង​បាន​រលត់ទៅវិញ​។​

​​​​ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ ឈ្មោះ សៀង សម្បត្តិ ភេទ​ប្រុស និង​អ្នករងរបួស​រលា​កដៃ រលាកជើង ពីរ​នាក់​ខាងលើនេះ ទី​១​ឈ្មោះ ថា​វី ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ ទី​២​មិនបាន​ស្គាល់​អត្តសញ្ញាណ​។ អគ្គិភ័យ​នេះ​បង្ក​ឡើយ​ដោយសារតែ ប្រេងសាំង​ហូរ​ចេញពី​ម៉ូតូ​នៅលើផ្ទះ​ជាន់​ទី​១ ធ្លាក់ចំ​ចង្ក្រាន​អាំងត្រី ក៏បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឆាបឆេះ​តែម្តង​៕ ​

ដោយ៖ ហេង នាង​

1375_DSC09545

1375_DSC09550

1375_DSC09560

Related Articles

Back to top button
Close
Close