ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​បង្គោល​តឿ​ដាក់​ច្រវាក់​ដួល​បែក​ក្បាល​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ធ្នូ នគរបាល ក្រសួងមហាផ្ទៃម្នាក់ ស្រវឹងស្រា ជិះម៉ូតូទៅបុកបង្គោលតឿ ដាក់ច្រវាក់នៅមុខស្ថានទូតសូវៀត តាមវិថីសម្តេចសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យដួល បោកក្បាលសន្លប់ ។

ជនរងគ្រោះមានឈ្មោះ ខៀវ លីណា ភេទប្រុស អាយុ ៣៩ឆ្នាំ ជាមន្រ្តីប៉ូលិសក្រសួងមហាផ្ទៃ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះជិះម៉ូតូស១២៥ ស៊េរី២០០៣ ពណ៌ខ្មៅ បើកបរទាំងស្ថានភាពស្រវឹង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុកបង្គោលតឿ ដាក់ច្រវាក់នៅមុខស្ថានទូតរូស្ស៊ី បណ្តាលឲ្យដួលបោកក្បាល រយះថ្ងាសសន្លប់ស្តូក។

ក្រោយពេលកើតហេតុ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាល នៅគ្លីនិកឯកជន ចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close