បក្ស​ប្រជាធិបតេយ្យ​ចង់បង្កើត​ច្បាប់​ដើម្បី​ហាម​ឃាត់​ការកាន់កាប់​កាំភ្លើង​វែង​

ក្រោយពីព្រឹត្តការណ៍បាញ់សម្លាប់ មនុស្សយ៉ាងរង្គាលនៅសាលាSandy Hollk ក្នុងក្រុង Newtown នៃរដ្ឋ Connecticut កាលពីថ្ងៃសុក្រមុនដែលបណ្តាល ឲ្យស្លាប់គ្រូនិងសិស្ស២៦នាក់មក គណបក្សប្រជាធិបតេយ្យអាមេរិ ចង់បង្កើត ច្បាប់ស្តីពីការហាមឃាត់ការកាន់កាប់កាំភ្លើងវែង ។

ការលក់ ការផ្ទេរ ការផលិតអាវុធនិងការនាំអាវុធចូលក្នុងប្រទេស នូវ កាំភ្លើងវែងជាង ១០០ធុនប្រហែលជានឹងត្រូវហាមឃាត់-នេះយើងយោងតាមសំណើរច្បាប់របស់លោក ស្រី Dianne Feinstein សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សប្រជាធិបតេយ្យ អាមេរិកដែលបានជូនដំណឹងកាលពីថ្ងៃចន្ទ១៧ធ្នូម្សិលមិញ ៣ថ្ងៃ ក្រោយពីការ បាញ់សម្លាប់រង្គាលនៅសាលារៀនSandy Hollk ក្រុងNewtownមក។

យោងតាមសំណើរច្បាប់កាំភ្លើងធុនណាដែលប្រើគ្រាប់លើសពី១០គ្រាប់ឡើងទៅក្នុង មួយបង់នឹងត្រូវហាមប្រាម។ គម្រោងច្បាប់នេះនឹងត្រូវដាក់ជូនសភាពិនិត្យមើលនៅ ថ្ងៃទីមួយ នៃអង្គប្រជុំសភាដែលនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៣មករាខាង មុខ។

យ៉ាងណាក៏ដោយ គម្រោងច្បាប់ខាងលើរបស់លោកស្រី Dianne Feinstein  អាចនឹងអនុម័ទចេញរួចឬក៏ពុំរួចនោះគឺវាស្រ័យទៅលើអ្នកគាំទ្រថាតើមានអ្នកគាំទ្រ ពង្រាងច្បាប់នេះ ប៉ុន្មាននាក់ ជាពិសេពីខាងក្រុមអ្នកតំណាងរាស្រ្តដែលជិតដិតនឹង ក្រុមអ្នកLobbyដ៏មានឥទ្ធិពលនៅក្នុងសភាដែលជាអ្នកការពារសិទ្ធិកាន់អាវុធ។

ក៏ប៉ុន្តែពង្រាងច្បាប់ខាងលើនេះ ក៏លើកលែងផងដែរក្នុងករណីអាវុធប្រមាណ ៩០០ ធុន ដូចយ៉ាងអាវុធដែលប្រើសម្រាប់ការបរបាញ់សត្វឬ ក៏ប្រើសម្រាប់ កីឡា ក៏ព្រមទាំងអាវុធហួសសម័យនិងកាំភ្លើងប្រើដៃ។

ចំណែក សមាជិកព្រឹទ្ធសភាម្នាក់ទៀតឈ្មោះ លោកFrank Lautenberg  បានជូនដំណឹងម្សិលមិញនេះដែរ អំពីពង្រាងច្បាប់មួយទៀត ដែលសំដៅហាមប្រាម នូវការផលិតអាវុធនិងការលក់បង់គ្រាប់កាំភ្លើងណាដែលផ្ទុកគា្រប់ កាំភ្លើងលើសពី១០គ្រាប់ឡើងទៅដូចនៅក្នុងករណីជំនាន់រវាងឆ្នាំ ១៩៩៤ និង ២០០៤៕ដោយ នុយ ប៊ែរណាដែត (RFI)

Related Articles

Back to top button
Close
Close