អូស្រ្តាលី​មាន​កំណើន​ប្រជាជន​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ ៣ឆ្នាំ

តួលេខពីការិយាល័យស្ថិតិជាតិរបស់អូស្រ្តាលីបង្ហាញថាប្រទេសអូស្រ្តាលីបានទទួល កំណើនប្រជាជនដ៏ច្រើន បំផុតក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។

ចំនួនប្រជាជនជាទូទៅបានកើនឡើងជាង ៣សែន៦ម៉ឺនាក់នៅក្នុងឆ្នាំមុន ហើយចំនួន ប្រជាពលរដ្ឋសរុបនៅក្នុងប្រទេសអូស្រ្តាលីមានចំនួនដល់ទៅ២២លាន៧សែន នាក់។

កាលពីឆ្នាំមុននេះការធ្វើទេសន្តរប្រវេសន៍បានបន្ថែមមនុស្សជាង២សែននាក់បន្ថែម លើចំនួនប្រជាជនសរុប ក្នុងអត្រាកំណើន ២២%។

រដ្ឋភាគខាងលិចអូស្រ្តាលី (Western Australia) បានទទួលជនផ្លាស់លំនៅឋាន មកពីរដ្ឋផ្សេងៗចំនួន៧ម៉ឺន៨ពាន់នាក់ជិតស្មើនឹងរដ្ឋQueensland ផងដែរ ដែលតែងតែ ជារដ្ឋទទួលជនចំណូលថ្មីមកពីរដ្ឋផ្សេងលើសគេនោះ៕ (Radio Australia)

Related Articles

Back to top button
Close
Close