អ្នក​ជំងឺ​ម្នាក់​ស្លាប់​នៅ​ក្នុង​គ្លី​និក​ឯក​ជន​យី​ហោថា​ ខាង​ហ៊ូ​

ភ្នំពេញ៖ មន្ត្រីយោធានៅអង្គភាព ង៧០ ពាក់សក្តិ៤កន្លះម្នាក់ បានស្លាប់នៅក្នុងគ្លីនិកឯក ជន ដែលមានយីហោ ថា ខាងហ៊ូ បន្ទាប់ពីជនរងគ្រោះ មានអាការៈមិនស្រួលខ្លួន ហើយ ឲ្យកូននាំមកកាន់គ្លីនិក ហើយគ្រូពេទ្យ ក៏ពិនិត្យ រួចហើយ បានព្យួសេរ៉ូមចំនួន២ កំប្ល៉ោក ជនរងគ្រោះត្អូញថា កាន់តែមិនស្រួល តែគ្រូពេទ្យ មិនព្រមបញ្ឈប់ ការព្យាបាល នោះទេ ក៏បន្ថែម សេរ៉ូមទី៣ទៀត ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់នៅម៉ោង២២និង២៩នាទីយប់ថ្ងៃ ទី១៨ ខែធ្នូ។

ប៉ុន្តែអ្វីដែល ធ្វើឲ្យ គ្រួសារ នៃសពហួសចិត្តនោះ គឺដោយសារតែ ជំនាញផ្សេងៗមានការ យឺតយ៉ាវក្នុងការចុះទៅពិនិត្យ និងធ្វើ កោសល់វិច្ច័យ ធ្វើឲ្យក្រុមគ្រួសារមិនងាយ បានយក សពទៅធ្វើបុណ្យ តាមប្រពៃណីនោះឡើយ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង៩ និង១០យប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងទីតាំងគ្លីនិក តាមបណ្តោយ ផ្លូវ សហព័ន្ធ រុស្ស៊ី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មាឃ ចន្ថា ភេទប្រុសអាយុ៥៤ឆ្នាំមានមុខរបរជាមន្ត្រីយោធា ង៧០ផ្នែកបញ្ជូនសារពាក់សក្តិ ៤កន្លះ។ប្រពន្ធឈ្មោះ ញិប ផល្លី អាយុ៤៤ឆ្នាំជាមេផ្ទះ រស់នៅក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

គាត់បានបន្តទៀតថា ភ្លាមៗនោះគាត់ចង់សម្រួលឲ្យចប់សព្វគ្រប់ផងដែរ ដើម្បីយកសព ប្តីរបស់គាត់ទៅធ្វើឲ្យបានទាន់ពេលវេលាហើយគាត់បានឲ្យខាងពេទ្យជួយ ជាប្រាក់ចំនួន ៥ពាន់ដុល្លារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យ ប៉ុន្តែភាគីខាងពេទ្យឲ្យតែ១ពាន់ដុល្លារ ប៉ុណ្ណោះ។

ចំណែកឯសាច់ញាតិរបស់ជនរងគ្រោះដែលនៅកន្លែងកើតហេតុបាននិយាយថា ចំពោះ ជនរងគ្រោះបានស្លាប់ទៅហើយ ប៉ុន្តែអ្នកជំនាញនានាទៅពិនិត្យឬក៏ចូលរួមធ្វើកោសល់ វិច្ច័យនោះបង្កភាពស៊ាំញាំដល់ជន រងគ្រោះដែល បានស្លាប់បាត់ទៅហើយនោះ គឺគាត់ បានស្លាប់តាំងពីម៉ោង២២និង២៩នាទីយប់ថ្ងៃទី១៨ខែធ្នូ រហូតដល់រសៀលថ្ងៃទី១៩ទើបយកសពទៅធ្វើបុណ្យបាន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close