​សម្ថ​កិច្ច​ព័ទ្ធ​ចាប់​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​៤​នាក់​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី១៩  ធ្នូ  ជនសង្ស័យចំនួន៤នាក់ ក្នុងនោះ មានស្ត្រីម្នាក់ផងដែរ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌចំការមន ធ្វើសកម្មភាពព័ទ្ធចាប់ ខ្លួន នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ១៣៥ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្នុងប្រតិបត្ដិការខាងលើនេះ សមត្ថកិច្ច បានរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន៤ កញ្ចប់តូច ដកហូតបានកាំភ្លើងខ្លី ម៉ាក កា៥៩ចំនួន១ដើម ម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ និង មួយគ្រឿងទៀតម៉ាកស្កុបពី ។ ចំណែកមុខ សញ្ញាទាំង៤នាក់នោះ រួមមានប្រុស ៣នាក់ និងស្រីម្នាក់ ដែលបច្ចុប្បន្ននេះ គេនៅមិនទាន់ ស្គាល់អត្ដសញ្ញាណនោះទេ។

មុនធ្វើការបង្ក្រាបបាន សមត្ថកិច្ចបាន ឃើញមុខសញ្ញាចំនួន២នាក់ ជិះម៉ូតូសេ១២៥ នៅក្បែររង្វង់មូលផ្សារដើមថ្កូវ ។ ពេលឃើញ ដូច្នេះសមត្ថកិច្ចបានហៅឱ្យឈប់ ដើម្បីត្រួត ពិនិត្យ តែជនសង្ស័យមិនឈប់នោះទេ បែរ ជាបើកម៉ូតូរត់ ហើយសមត្ថកិច្ចក៏ដេញតាម។

ខណៈមុខសញ្ញាបើកម៉ូតូរត់សំដៅទៅកាន់ផ្ទះជួលរបស់ខ្លួននៅចំណុចកន្លែងចាប់ខ្លួន ពួកវារត់ចូលទៅសំងំនៅក្នុងផ្ទះ ជួលរបស់ខ្លួនបាត់ទៅ។ ក្នុងនោះសមត្ថកិច្ច ក៏បានធ្វើការឡោមព័ទ្ធ និងចូលឆែកឆេររក ឃើញមនុស្សទាំងអស់៤នាក់ ដោយមានស្ដ្រី ម្នាក់។ បច្ចុប្បន្នសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង អស់ រួមទាំងវត្ថុតាង យកទៅធ្វើការសួរនាំ បន្ដនៅអធិការដ្ឋាន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close