យុវ​ជន​២​ក្រុម​ឈ្លោះ​ប្រ​កែក​យក​សំបក​ដប​ដេញ​គប់​គ្នា​

ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង៤៥ នាទីយប់ថ្ងៃទី១៨ ធ្នូ ឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ ត្រូវកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយប៉ូលិសប៉ុស្តិ៍អូរឬស្សីទី២ ធ្វើឲ្យការភ្ញាក់ផ្អើលទាំងយប់ ខណៈជនទាំងពីរក្រុមឈ្លោះប្រកែកគ្នា ពីរឿងស្រីញី យកសំបកដបដេញគប់គ្នាបែកខ្ចាយពេញផ្លូវ នៅចំណុចផ្លូវលេខ១៦១ កែងផ្លូវឌឿងហែម ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ។

ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ១. ឈ្មោះ យូ មឿន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ, ២. ឈ្មោះ ស៊ីម អូន ភេទប្រុស អាយុ ២៣ឆ្នាំ, មុខរបរកម្មករ, ៣. ឈ្មោះ ឈឿន ប៊ុនថន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ និង៤ ឈ្មោះ ហួរ ប៉េងឡុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ក្រៅពីនេះបានរត់គេចខ្លួនបាត់អស់។

ប្រភពព័ត៌មានបានបង្ហើបថា ការរត់ដេញគប់គ្នាធ្វើផ្អើលឆោឡោនេះ ដោយសារតែក្រុមទាំងពីរឈ្លោះប្រកែករឿងដណ្តើមស្រីញីគ្នា ។ ទម្រាំតែសមត្ថកិច្ចដេញឃាត់ខ្លួនបាននោះ ដេញស្ទាក់ចាប់ រហូតដល់សង្កាត់ផ្សារអូរឬស្សីទី១ ទើបឃាត់ខ្លួនបានជនសង្ស័យ ៤នាក់ យកទៅអប់រំ ណែនាំ និងព្រមានឲ្យឈប់ប្រព្រឹត្តអំពើបែបនេះទៀត រួចឲ្យត្រឡប់ទៅផ្ទះវិញរៀងខ្លួន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close