រថយន្ត​បុក​ជា​មួយ​ម៉ូតូ​របួស​ធ្ងន់​២​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ និង ១៥នាទីយប់ថ្ងៃទី១៨ ធ្នូរ មានថយន្តឡិចស៊ីស៤៧០ ពណ៌ស បើកទៅបុកម៉ូតូស្មាសរ៉េវូ ពណ៌ខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ រថយន្តបង្ក បើករត់គេចបាត់ស្រមោល ស្ថិតនៅតាមមហាវិថីម៉ៅសេទុង កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តឡិចស៊ីស៤៧០ ពណ៌ស បើកតាមមហាវិថីម៉ៅសេទុង ពីកើតទៅលិច ចំណែកម៉ូតូស្មាសរ៉េវូ ពណ៌ខ្មៅ បើកតាមផ្លូវលេខ១១៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវកែង ម៉ូតូបើកឆ្លងផ្លូវ ស្រាប់តែរថយន្តបើកទៅបុកចំហៀងម៉ូតូ បណ្តាលឲ្យប៉ើងខ្ទាតម៉ូតូ ១៥ម៉ែត្រ រងរបួសធ្ងន់ទាំង ២នាក់ ចំណែករថយន្តបង្ក បានបន្ថែមល្បឿនរត់គេចបាត់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅខណ្ឌចំការមន ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close