មុខសញ្ញាប្លន់ប្រដាប់អាវុធ១ក្រុមធំត្រូវបានសម្ថកិច្ចចុះបង្ក្រាប
ភ្នំពេញ ៖ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធមួយក្រុមមានបក្ខពួកប្រមាណជា៧ នាក់ត្រូវ កំលាំងនគរបាលខណ្ឌសែនសុខ បើកប្រតិបត្តិការណ៍ បង្ក្រាបបានជាបន្តបន្ទាប់តាំងពីវេលា រំលងអធ្រាត្រ ម៉ោង៣ទាបភ្លឺឈានចូល ថ្ងៃទី ១៩ ធ្នូ ២០១២ នៅចំណុច ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការណ៍ខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងបានកាំភ្លើងខ្លីមួយដើមម៉ាក K59 ដែលជារបស់ឈ្មោះ ហែម រដ្ឋា អាយុ២១ឆ្នាំ ធ្លាប់ជាមុខសញ្ញាបាញ់សម្លាប់ប្លន់ជនរងគ្រោះ នាពេលកន្លងមក។
ពាក់ព័ន្ធនឹងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចមិនទាន់អនុញ្ញាត្តិឲ្យបង្ហាញមុខក្រុមចោរ ប្លន់ ប្រដាប់អាវុធនៅឡើយទេ ដោយសារតែសមត្ថកិច្ចកំពុងធ្វើការរុករកដើម្បីបំបែកសំបុក ក្រុមចោរប្លន់ ប្រដាប់អាវុធទាំងអស់នេះបន្តទៀត៕
ដោយ៖ ហេង នាង