ទេសចរអង់គ្លេសត្រូវឆ្កែព្រៃអូស្រ្ដាលីលួចពាំកាបូបបាត់លុយរាប់ពាន់ដុល្លារ
ទេសចរជនជាតិអង់គ្លេសម្នាក់ដែលអាំងថ្ងៃនៅឆ្នេរសមុទ្ទជិតតំបន់Newcastle នៃរដ្ឋNSWប្រទេសអូស្រ្ដាលីបានបាត់បង់ទ្រព្យសម្បត្ដិច្រើនពាន់ដុល្លារ ដោយ ក្នុងនោះមានសាច់ប្រាក់សុទ្ធនិងគ្រឿងអលង្ការផងក្រោយពីឆ្កែព្រៃអូស្រ្ដាលី ដែលគេហៅថា Dingo បានលួចពាំយកកាបូបរបស់គាត់ដែលមានទ្រព្យទាំងនោះ។
ប៉ូលិសនិយាយថា ពួកគេមានការងឿងឆ្ងល់ដែរ ដែលសត្វឆ្កែព្រៃdingoនេះ នាំយក កាបូបទេសចរម្នាក់នោះទៅទោះបីជាកាបូបនោះគ្មានអាហារបន្ដិចសោះក៏ ដោយ។
សាក្សីជាច្រើននាក់បានប្រាប់ប៉ូលិសថា ពួកគេបានព្យាយាមផ្ដល់ការព្រមានឲ្យ ស្រ្ដីទេសចរអង់គ្លេសអាយុ៥៩ឆ្នាំនោះបានដឹងដែរថាសត្វឆ្កែdingoបានសំដៅ ទៅជិតគាត់នៅឆ្នេរសមុទ្ទ Jimmys Beach នៅប៉ែកខាងជើងក្រុង Newcastle កាលពីថ្ងៃពុធ។
អាជ្ញាធរប៉ូលិសបាននាំគ្នាឆែកឆេរតំបន់នោះអស់ពេលច្រើនម៉ោង ប៉ុន្ដែរកមិន ឃើញកាបូប និងទ្រព្យនៅក្នុងកាបូបនោះទេ។
ថ្មីៗ កន្លងទៅនេះ សត្វឆ្កែព្រៃ dingo ដែលគេបានរាយការណ៍ថាបានធ្វើដំណើរ សំដៅទៅប្រជាជនមួយចំនួនរស់នៅក្នុងតំបន់ Hawks Nest នៅក្រុង Newcastle នោះ ត្រូវបានគេសម្លាប់ចោល៕ (Radio Australia)