អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​ត្រូវ​ជន​ជាតិ​ចិន​ចោទ​ថា​លួច​លុយ​ក្នុង​កាបូប​

ភ្នំពេញ ៖ បុរសអ្នករត់ម៉ូតូកង់បីម្នាក់ត្រូវបុរសជនជាតិចិនតៃវ៉ាន់ និងម្ចាស់ហាងលក់សត្វឆ្កែ មួយកន្លែងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ដោយចោទថា បានលួចលុយចំនួន ៤០០ ដុល្លារ ដែលបុរសជនជាតិចិនតៃវ៉ាន់ បានភ្លេចកាបូបលុយនៅលើម៉ូតូកង់បី ហើយ ចុះនិង ចូលទៅក្នុងហាង លក់សត្វឆ្កែមួយ កន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌ ចំការមន។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលបានទទួលបុរសអ្នករត់ម៉ូតូកង់បី ពីបុរសជនជាតិចិនតៃវ៉ាន់និងម្ចាស់ហាងលក់សត្វឆ្កែ កាលពីរសៀលថ្ងៃទី១១ ធ្នូ បានរៀបរាប់ថា នៅវេលាម៉ោងកើតហេតុនេះ អ្នករត់ម៉ូតូកង់បី ឈ្មោះសេង ងួន អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះ លេខ២៦ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ បានដឹកបុរសជនជាតិចិនតៃវ៉ាន់ ម្នាក់ឈ្មោះហួង សឺជាង អាយុ៣៦ឆ្នាំ ចេញ ពីសណ្ឋាគារចុងសីញ ឆ្ពោះមកហាងលក់សត្វ ឆ្កែខាងលើនេះ ដើម្បីទិញសត្វឆ្កែ ។

ពេលជិះម៉ូតូកង់បី មកដល់មុខហាងលក់សត្វឆ្កែហើយនោះ បុរស ជនជាតិចិនតៃវ៉ាន់ បានចុះពីលើម៉ូតូកង់បី ហើយដើរចូលទៅក្នុងហាង ស្រាប់តែភ្លាមៗ នោះ បុរសជនជាតិចិនតៃវ៉ាន់រូបនេះ បានស្ទុះ រត់ចេញមកក្រៅ សួររកកាបូបលុយភ្លេចនៅ លើម៉ូតូកង់បី ក៏មានការភ្ញាក់ផ្អើលនិងឆោ ឡោតែម្ដង ។

ពេលនោះម្ចាស់ហាងលក់សត្វ ឆ្កែ ក៏បានមកជួយរើ ហើយពេលបើកនៅក្នុង ថតម៉ូតូកង់បី ក៏ឃើញលុយចំនួន៤០០ដុល្លារ ហើយក៏ឃាត់ខ្លួនប្រគល់ ឱ្យសមត្ថកិច្ចតែ ម្ដង។ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសាក សួររួចហើយ ក៏បានបញ្ជូនខ្លួនអ្នករត់ម៉ូតូកង់ បីនេះ ទៅឃុំខ្លួនបន្ដនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close