ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ឃាត់​ខ្លួន​ជន​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​២​នាក់​

ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង២០ នាទីយប់ថ្ងៃទី១០ ធ្នូ លោកគង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះទៅឆែកឆេរផ្ទះជួលមួយកន្លែង ស្ថិតក្នុង ក្រុម១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ឃាត់ខ្លួនបានស្រ្តីម្នាក់ និងបុរសម្នាក់ ជនជាតិវៀតណាម ជាអ្នកជួញដូរ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានទៅដល់ការឆែកឆេរផ្ទះជួលខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនម្នាក់ឈ្មោះ យ៉ ចាន់តុង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលខាងលើ កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននៅ ម្តុំរង្វង់មូលទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបឈានទៅដល់ការចុះឆែក ផ្ទះជួលខាងលើ ឃាត់ខ្លួនបានស្រ្តីម្នាក់ឈ្មោះ កែវ ចាន់ថា អាយុ ៤៣ឆ្នាំ ជា អ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន រួមទាំងវត្ថុតាងរួមមាន ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន៨ គ្រាប់ និងម្សៅក្រាមពណ៌ សថ្លា ២កញ្ចប់ ជញ្ជីងថ្លឹងមួយ និងប្រដាប់ប្រដាជក់គ្រឿងញៀនមួយចំនួនទៀត ។

ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវសមត្ថកិច្ចយកទៅសាកសួរ នៅការិយាល័យប្រឆាំងគ្រឿង ញៀនរាជធានីភ្នំពេញ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close