ផឹកស្រវឹងវាយប្រពន្ធបែប​ក្បាលខឹងរឿងសុំ​លុយមិនឲ្យ

កាលពី​ថ្ងៃទី ០៧ កុម្ភៈ ២០១២ វេលា​ម៉ោង២១ និង ៣០នាទី​យប់​ សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​សែន​សុខបាន​ធ្វើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ វឹង ខេន អាយុ ៤៣ឆ្នាំ មុខរបរ​កម្មករសំណង់ រស់​នៅក្នុង​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ពី​បទ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុជនល្មើសបាន​ ​​ផឹកស្រា​ស្រវឹង​ជោក​ ហើយខឹង​សុំ​លុយ​ប្រពន្ធ​មិនបាន​ ក៏​ចាប់​វាយដំ​បណ្ដាល​ឲ្យ​រ​របួស​បែកក្បាល​ដួលសន្លប់​ឈឹង​តែម្ដង។ ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ចាន់ សុគន្ធា អាយុ៤៥ឆ្នា​ម មុខរបរ​លក់​ត្រកួន។

ពេល​កំពុង​កើតហេតុ​ប៉ូលិស​មូលដ្ឋាន​បានមក​ជួយ​អន្តរាគមន៍​ទាន់ពេលវេលា​ ចាប់​ជនល្មើស​ជា​ប្ដី​វាយខ្នោះ និង​បញ្ជូន​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close